ណាហ្គាវើល​ត្រូវ​ផ្អាក​ការសាងសង់​ និង​រុះរើ​ជា​បន្ទាន់​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០៦ វិច្ចិការ ២០១៥) ៖ កាលពី​​រសៀល​ថ្ងៃ​ទី​៥ ​វិច្ឆិកា​ ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ បាន​កិច្ចប្រជុំ​បន្ទាន់​មួយ​ ពាក់ព័ន្ធ​នឹង​សំណង់​របស់​ក្រុមហ៊ុន NAGA World ដែល​បាន​សាងសង់​ខុសច្បាប់​អនុញ្ញាត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោម​​អធិ​បតី​ភាព​​លោក​អឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អភិបាល​រាជធានី​ភ្នំពេញ​លោក​ប៉ា សុជាតិ​វង្ស​។​

​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ លោក​ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖

១-​ក្រសួង​រៀបចំ​ដែនដី​ចេញ​លិខិត​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ។​
២-​ក្រុម​ខាងក្រុមហ៊ុន ចាប់ផ្តើម​រុះរើ​ដោយ​ខ្លួនឯង​ពី​ថ្ងៃស្អែក គឺ​រុះ​ដំបូល​មុខ ពុទ្ធ​សាសន​បណ្ឌិត​មុន​។​
៣-​ចាត់​មន្ត្រី​ជំនាញ ប្រចាំ​ការជំរុញ​ដំណើរការ​នេះ​រហូត​ដល់​ទីបញ្ចប់​។​

គួរបញ្ជាក់ថា វិធានការ​ក្តៅ​ទៅ​លើ​សំណង់​របស់​ក្រុមហ៊ុន NAGA World នាពេលនេះ ធ្វើ​ឡើងក្រោយពេល​ដែល​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ បាន​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​អោយ​អាជ្ញាធរ រួមទាំង​អ្នក​ជំនាញ​​ពាក់ព័ន្ធ​ទាំងអស់ ប្រជុំពិភាក្សា និង​មាន​​វិធាន​ការ​កែលម្អ​ជាបន្ទាន់ ដើម្បី​ធ្វើ​យ៉ាងណា រក្សាបាន​នូវ​លំហ​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​មក​លំហែរ​កំសាន្ត​​​៕

Capture

Capture.PNG1

Related Articles

Back to top button
Close
Close