អគ្គនាយកដ្ឋានគយព្រមានបង្រ្កាបម្ចាស់យានយន្តដែលមិនទាន់ទៅបង់ពន្ធ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ តុលា ២០១៥) ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូន ដំណឹងមួយ ដោយព្រមានធ្ងន់ៗថា នឹងចាត់វិធានការ តាមដងផ្លូវទូទាំងប្រទេស តាមគេហដ្ឋាននិងទីសាធារណៈនានា ចំពោះម្ចាស់យានយន្តណា ដែលមិនទៅបំពេញកាតព្វកិច្ចបង់ពន្ធ អាករ ទាន់ពេលវេលា។
សេចក្តីជូនដំណឹង បានប្រកាសឲ្យម្ចាស់ យានយន្តដែលមិនទាន់បង់ពន្ធទាំងអស់ ត្រូវរួសរាន់ ទៅបង់ពន្ធឲ្យបានឆាប់ និងទាន់ពេលវេលា ជៀសវាងការផាកពិន័យផ្សេងៗ៕