បំផ្ទុះគ្រាប់បែក នៅភាគខាងត្បូងថៃ ស្លាប់ និងរបួសជិត១០នាក់
សារព័ត៌មាន Cambodia News/
ថៃ (១៩ តុលា ២០១៥) ៖ គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅតាមដងផ្លូវបណ្តាលឲ្យទាហានឈុតប៉ារ៉ា២នាក់បាត់បង់ជីវិត និង៥នាក់ផ្សេងទៀតរងរបួស ស្ថិតនៅភាគខាងត្បូងប្រទេសថៃ ខណៈដែលកម្លាំងយោធាប្រទេសនេះកំពុងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងក្រុមបះបោរមូស្លីមដែលក្រោកឡើងបះបោរប្រឆាំងរដ្ឋអំណាចរបស់រដ្ឋាភិបាលថៃ ភាគច្រើនជាអ្នកកាន់សាសនាព្រះពុទ្ធនោះ ។
អ្នកនាំពាក្យកងកម្លាំងសន្តិសុខនៅក្នុងតំបន់ លោក Pramote Prom in បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ថា ហេតុការណ៍ផ្ទុះគ្រាប់បែកបានកើតឡើងចំពោះរថយន្តកម្លាំងទាហានដែលកំពុងល្បាតនៅតាមដងផ្លូវស្ថិតនៅក្នុងស្រុក សាយបុរី ខេត្តបាតានី ។ ប្រភពបានបន្តថា លោក Pramote Prom-in បានប៉ាន់ប្រមាណថា គ្រាប់ផ្ទុះនោះមានទម្ងន់ប្រមាណ១០០គីឡូក្រាមឯណោះ ៕