សិទ្ធិបញ្ចេញមតិតាមអ៊ីនធើណែតកំពុងរឹតបន្តឹងពីរដ្ឋាភិបាលបណ្តើរៗ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (១៧ កញ្ញា ២០១៥) ៖ ការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ នៅលើប្រព័ន្ធផ្សព្វផ្សាយ ពិសេសលើបណ្តាញសង្គម កំពុងត្រូវបានរឹតបន្តឹងពីរដ្ឋាភិបាលជាបណ្តើរៗ ក្រោយពីរដ្ឋាភិបាលបានមើលឃើញពីកំណើនប្រជាពលរដ្ឋ ប្រើប្រាស់បណ្តាញសង្គម ក្នុងការចែករំលែក និងទទួលព័ត៌មានពិតុ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងរៀបចំ ច្បាប់ឧក្រិដ្ឋកម្ម ប្រឆាំងតាមប្រព័ន្ធអ៊ីធើណែត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ទាក់ទងនឹង ការញុះញង់តាមប្រព័ន្ធអ៊ីនធើណែត ការពារផលប្រយោជន៍ស្របច្បាប់របស់គ្រប់តួអង្គទាំងអស់ របស់សង្គម និងប្រឆាំងនឹងឧក្រិដ្ឋកម្ម និងបទល្មើសទាំងឡាយ តាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
យ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិល បានសម្ដែងក្ដីព្រួយបារម្ភ ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះ ដោយពួកគេអះអាងថា ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត នោះរដ្ឋាភិបាលនឹងមានសិទ្ធិក្នុងការតាមដាន នូវរាល់សកម្មភាពរបស់ អ្នកប្រើប្រាស់អ៊ីនធើណែត៕