ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ​បុក​គល់​អំ​ពិល​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ កាល​ពី​យប់ថ្ងៃទី២៥ ខែធ្នូ វេលា​ម៉ោង១១ និង១៥ នាទី មាន​បុរស​ម្នាក់​ស្រវឹង​ស្រា​ ជិះ​ម៉ូតូ​រេ​ចង្កូត​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ ទៅ​បុក​គល់​អំពិល​​ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល រង​របួស​ធ្ងន់ ស្ថិត​នៅ​តាមវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ។

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូផ្លើស ពណ៌​ក្រហម តាមវិថីព្រះស៊ីសុវត្ថិ ក្នុងទិស​ដៅ​ពីជើងទៅ​ ត្បូង ខណៈមកដល់​ចំណុច​ខាងលើ​ បានរេចង្កូតឡើង​ទៅ​លើ​​ខឿនចិញ្ចើម​ផ្លូវ​ទៅ​បុកគល់​ អំពិល​ហូបផ្លែ បណ្តាលឲ្យដួលបោកក្បាល​រងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដឹក​តាមរថយន្តសង្គ្រោះ​យកទៅព្យាបាល នៅមន្ទីរ​ពេទ្យ​ កាល់ម៉ែត ចំណែកម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកឲ្យ នៅ​ប៉ុស្តិ៍​ស្រះចក ៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close