គង់ ចាន់ស្រីមុំ ធ្វើឲ្យ អ្នកចូលរួមខួបកំណើត ភ្ញាក់ផ្អើល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ សីហា ២០១៥ )៖ កាលពីយប់មិញ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព គង់ ចាន់ស្រីមុំ បានធ្វើពិធីខួបកំណើត យ៉ាងអធិកអធម នៅឯភោជនីយដ្ឋាន Bottoms Up ក្នុងរាជធានីភ្នំពេញ។
នៅក្នុងពិធីខួបកំណើត តារាសម្តែងញញឹមស្រស់រូបនេះ បាននិយាយថា «ឆ្នាំនេះ ខ្ញុំចូលវ័យ២៥ឆ្នាំហើយ ក៏ជាលើកទី៤ ដែលខ្ញុំ បាន រៀបចំពីធីធំដុំ ក្នុងថ្ងៃខួបកំណើត។ តាមការពិតទៅ ថ្ងៃកំណើតពិត គឺតាំងពីដើមខែកក្កដា ប៉ុន្តែដោយសារតែ ភាពរវល់ និងចង់រើសថ្ងៃល្អ ទើបត្រូវលើកមកថ្ងៃនេះតែម្តង»។
ភពភ្ញាក់ផ្អើលក្នុងឱកាសនោះផងដែរ គឺកញ្ញា គង់ ចាន់ស្រីមុំ បានធ្វើការសម្ពោធផលិតផលទឹកអប់ថ្មី របស់នាងជាផ្លូវការ ដោយបានដាក់ឈ្មោះថា «Secret by Sreymom» ដែលជាផលិត នាំចូលពីកោះត៉ៃវ៉ាន់ និងមានរូបមន្តដើមពី ប្រទេសហូឡង់។
ដោយឡែក បើក្រឡេកមើលមកការតែងខ្លួន របស់ម្ចាស់កម្មវិធីវិញ ពិតជាស្រស់ស្អាតបែបធម្មជាតិ ធ្វើឲ្យអ្នកចូលរូួម លាន់មាត់សឹងគ្រប់គ្នាថានាង តែងខ្លួនបែបនេះ គួរឲ្យស្រឡាញ់តែម្តង៕