កូនប្រសាចាប់រំលោភម៉ែក្មេកអាយុ៨២ឆ្នាំ
សារព័ត៌មាន Cambodia News/
កំពង់ធំ (28 កក្កដា 2015) ៖ កូនប្រសាម្នាក់ស្រវឹងស្រាជោកជាំ តណ្ហាឡើងដល់កំពូលបានចាប់ម្តាយក្មេកអាយុ៨២ឆ្នាំទៅហើយនោះរំលោភរហូតបានសម្រេច។ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧កក្កដា នៅលើផ្ទះលោកយាយម្តាយក្មេក ស្ថិតនៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ។
ជនសង្ស័យជាកូនប្រសា ត្រូវបានគេស្គាល់ឈ្មោះ កុយ ផល អាយុ៣៧ឆ្នាំ រស់នៅជាមួយម្តាយក្មេក ក្នុងភូមិឃុំកើតហេតុខាងលើ ។ចំណែកជនរងគ្រោះឈ្មោះ ស. ណ.ប អាយុ៨២ឆ្នាំ ។
មុនពេលកើតហេតុ ជនសង្ស័យនិងមិត្តភក្តិនាំគ្នាផឹកស៊ីនៅក្នុងភូមិស្រវឹងជោកជាំ ក្រោយមកក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ពេលមកដល់ផ្ទះជនសង្ស័យ ក៏កើតមានចំណង់ផ្លូវភេទ ក៏ចាប់ម្តាយក្មេកអាយុ៨២ឆ្នាំរំលោភរហូតបានសម្រេច ដោយបានគំរាមម្តាយថា បើម៉ែហានស្រែកនឹងសម្លាប់ចោល ។
ក្រោយពីកើតហេតុ លោកយាយរងគ្រោះដែលជាម្តាយក្មេកជនសង្ស័យបាននិយាយប្រាប់កូនស្រីបង្កើត ដែលត្រូវជាប្រពន្ធរបស់បុរសសង្ស័យ ពីរឿងជននោះបានចាប់រំលោភ ពេលឮដូច្នេះ កូនស្រីខឹងយ៉ាងខ្លាំង ក៏ទៅប្តឹងសមត្ថកិច្ចឲ្យមានការចាប់ខ្លួនតែម្តង ៕