សាលាក្រុងកែលម្អអាងបាញ់ទឹកសួនច្បារវិមានឯករាជ្យឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ ក្កដា ២០១៥) ៖ ដោយសារអាយុកាលប្រើប្រាស់យូរអង្វែង នៃអាងបាញ់ទឹកសួនច្បារ វិមានឯករាជ្យបានធ្វើឲ្យអាងទឹកចាស់ទ្រុឌទ្រោម ពុកផុយ ប្រេះស្រាំជ្រាបទឹកនោះ សាលារាជធានីភ្នំពេញ នឹងដំណើរការជួសជុលចាប់ពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៥តទៅ។
ការជួសជុលនេះ ក៏នឹងប្តូរម៉ូទ័រថ្មី ប្រព័ន្ឋបាញ់ទឹកថ្មី និងតម្លើងអំពូលហ្វា LED ក្នុងអាង ប៉ុន្តែរក្សា ទម្រង់ដើមដដែល ដោយគ្រាន់តែលាបថ្នាំ ដូចជារូបនាគ ផ្កាឈូក ក្បាច់ចម្លាក់ជុំវិញអាង។
ទន្ទឹមនឹងនេះ ក៏មានការណែនាំឲ្យមន្ទីរសាធារណការ សិក្សាក្នុងការសាងសង់ផ្លូវឯកទិសពីផ្លូវព្រះសីហនុ បត់ត្រលប់មកផ្លូវព្រះសុរាម្រឹត ដើម្បីសម្រួលចរាចរ និងកាត់ បន្ថយគ្រោះថ្នាក់ចរាចរក្នុងទីតាំងនេះផងដែរ៕