​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​០៨ ខែ​មីនា ស្លាប់​១ ​របួស​ធ្ងន់​ស្រាល​៩​នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៩ មីនា ២០១៦ ) ៖ យោង​តាម​ការចុះផ្សាយរ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៦ មាន​ចំនួន​៥​លើក​ដែល​បាន​បណ្តាលឲ្យ​មាន​ម នុ ស្ស​ស្លាប់​ចំនួន​១​នាក់​និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៩​នាក់​។​

ក្នុង ​ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ ក៏​បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៨​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង រថ យន្ត​ធុន​តូច​ចំនួន ២​គ្រឿង ។​

ចំណែកឯ ​មូលហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​១​លើក ស្រវឹង ១​លើក មិន​ប្រកាន់​ស្តាំ ១​លើក មិន​គោរព​សិទ្ធិ ១​លើក បត់​គ្រោះថ្នាក់ ១​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍មានចំនួន ៣​នាក់ផងដែរ ៕

2

 

Related Articles

Back to top button
Close
Close