កម្ពុជា​​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្ដេចម៉ែ គម្រប់ ៧៩ យាង​ចូល ៨០ ព្រះ​វស្សា

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៨ មិថុនា ២០១៥) ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥ ស្អែក​នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម គម្រប់ ៧៩ យាង​ចូល ៨០ ព្រះ​វស្សា របស់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​។

ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​នេះ ប្រមុខ​រាជរដ្ឋាភិបាល ប្រធាន​ស្ថាប័ន​ជាតិ​កំពូល​ៗ មន្ត្រី​រាជា​ការ និង​ថ្នាក់ដឹកនាំ​ស្ថាប័នរដ្ឋ​ឯកជន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប ជា​បន្តបន្ទាប់​បាន​បាន​ផ្ញើ​សារ​ថ្វាយព្រះពរ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម គម្រប់ ៧៩​យាង​ចូល ៨០ ព្រះ​វស្សា។

​មន្ត្រី​គ្រប់​ជាន់ថ្នាក់​កងកម្លាំង​ប្រដាប់ អាវុធ និង​ប្រជាពលរដ្ឋ ទូ​ទាំង​ប្រទេស​កម្ពុជា សូម​ថ្វាយព្រះពរ​ជូន​សម្តេចម៉ែ ប្រកប​ដោយ​​ព្រះរាជ​សុខភាព​ល្អ​បរិបូរ ព្រះ​កាយពល​មាំមួន ព្រះ​បញ្ញាញាណ​វាងវៃ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​​​ជា​ម្លប់ ដ៏​ត្រជាក់​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​បាន​យូរអង្វែង​តរៀង​ទៅ​៕

1

 

 

 

Related Articles

Back to top button
Close
Close