ឆ្នាំនេះ សណ្តែក និង​ពោត នឹង​ទទួល​ទិន្នផល​ច្រើន​

សារព័ត៌មាន​​ Cambodia News​/

បាត់ដំបង (០៦ ឧុសភា ២០១៥) ៖ បន្ទាប់ពី​ស្តេច​មាឃ និង​ព្រះ​មេ​ហួរ ដឹកនាំ​ភ្ជួរ​រាស់ និង​សាប​ព្រោះស្រូវ ពោត សណ្តែក ល្ង ជា​និមិត្តរូប ចំនួន ៣ ជុំ នៅ​វាល​ព្រះ​ស្រែ ក្នុង​ទីលាន​ពហុកីឡាដ្ឋាន នៅ​ទី​រួម​ខេត្ត បាត់ដំបង គឺ​ក្រុម​អ្នករៀបចំ​ពិធី បាន​ដឹកគោ​ឧសភរាជ ( គោបា​របស់​ព្រះមហាក្សត្រ ) ចំនួន ២ ក្បាល ដើម្បី​ឲ្យ​បរិភោគ​វត្ថុ ៧ យ៉ាង រួមមាន​៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និង​ស្រា​។ [ អានបន្ត ]

ការ​ផ្សង​ប្រផ្នូល​តាមរយៈ​គោបា​នេះ ត្រូវបាន​អាច្ចារ្យ​ព្រា​ហ្ម​ប្រកាស​លទ្ធផល​ព្យាករ​ថា នៅ​ឆ្នាំនេះ ទិន្នផល​ពោត និង​សណ្តែក ដែល​ប្រជាកសិករនឹងធ្វើ​ការដាំដុះ នៅ​រដូវវស្សា​ឆ្នាំនេះ នឹង​ទទួលបាន​លទ្ធផល​ច្រើន​។​

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០១៥ នៅ​ព្រឹក​ថ្ងៃទី​៦​ឧសភា​នេះ បាន​ប្រារព្ធ​ឡើង នៅ​ទី​រួម​ខេត្តបាត់ដំបង ក្រោម​ព្រះរាជអធិប តី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចព្រះ នរោត្តម សីហមុនី រួមទាំង​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំង​មហាជន​ជាច្រើន​នាក់​។​

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែល​ធ្វើឡើង​តាម​បណ្តា​ខេត្ត នៅ​ឆ្នាំនេះ ជា​ឆ្នាំ​ទី​៣ ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក បន្ទាប់ពី​អាក់ខាន មិនបាន​ផ្សាយ​ព្រះរាជ​ពិធី​នេះ អស់​ពេល​ពីរ​ឆ្នាំ​មកហើយ នៅ​ទី​រួម​ខេត្តកណ្តាល និង​នៅ​ទី​រួម​ខេត្ត កំពង់ចាម​។​

សូម​រម្លឹកថា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ព្រះមហាក្សត្រ ដឹកនាំ​ប្រារព្ធ ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​៤ រោច ខែ​ពិសាខ​។ ព្រះរាជ​ពិធី​នេះ ជា​ពិធី​មង្គល​មួយ ដែល​គេ​ចាត់ទុកថា ជាការ​ចាប់ផ្តើម​ប្រសិទ្ធពរ ឲ្យ​ដល់​ប្រជាកសិករ ក្នុងការ​ចាប់ផ្តើម​ធ្វើស្រែ​ចម្ការ នៅ​រដូវវស្សា ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់​៕​

N2

Related Articles

Back to top button
Close
Close