ថៃដកច្បាប់អាជ្ញាសឹកចេញ ជំនួសដោយមាត្រា៤៤ថ្មី
ប្រែសម្រួលដោយ៖ សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មេសា ២០១៥)៖ នៅទីបំផុតច្បាប់អាជ្ញាសឹកដែលគ្របដណ្តប់លើប្រទេសថៃអស់រយៈពេលជិតមួយឆ្នាំ ត្រូវបានលោកប្រាយុទ្ធ ចាន់អូចាប្រកាសដកចេញជាផ្លូវការហើយកាលពីយប់ថ្ងៃទី០១ខែមេសា។
ច្បាប់អាជ្ញាសឹកជាច្បាប់មួយដែលស្ថិតក្រោមការគ្រប់គ្រងដោយយោធា គឺរិតត្បិតលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងដាក់បំរាមហាមមិនឲ្យមានការជួបជុំជាដើម។ [ អានបន្ត ]
ច្បាប់អាជ្ញាសឹកបានដកចេញពីប្រទេសថៃក៏ពិតមែន ថៃបានសម្រេចយកមាត្រា៤៤ថ្មីនៃច្បាប់ធម្មនុញ្ញបណ្តោះអាសន្ន មកអនុវត្តជំនួសច្បាប់អាជ្ញាសឹក។ មាត្រា៤៤ថ្មីនេះបាននាំមកនូវការព្រួយបារម្ភនិងរិះគន់ពីសហរដ្ឋអាមេរិក ក៏ដូចជាអង្គការសិទ្ធិមនុស្ស អ្នកនយោបាយ និងអ្នកសិក្សាមួយចំនួន៕