វេទិកាវប្បធម៌ក្រុងប៉េកាំងឆ្នាំ២០២៦បានបើកធ្វើ លោកLi Shuleiអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ

Cambodia News

ថ្ងៃទី២២ ខែកញ្ញា វេទិកាវប្បធម៌ក្រុងប៉េកាំងឆ្នាំ២០២៦បានបើកធ្វើនៅក្រុងប៉េកាំង។ លោកLi Shuleiរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ។

ឥស្សរជនជាំតិនិងអន្តរជាតិបានសម្គាល់ឃើញថា គំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិនបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបេតិកភណ្ឌវប្បធម៌ ជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ និងមានអត្ថន័យសំខាន់សម្រាប់ការជំរុញកិច្ចការបេតិកភណ្ឌវប្បធម៌របស់ប្រទេសចិននិងពិភពលោក។

បេតិកភណ្ឌវប្បធម៌គឺជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិទាំងមូល ការអភិរក្សឱ្យបានល្អ បន្តវេនឱ្យបានល្អនិងប្រើប្រាស់ឱ្យបានល្អនូវបេតិកភណ្ឌវប្បធម៌ជាតម្រូវការនៃការបន្តវេនអរិយធម៌របស់មនុស្សជាតិនិងការអភិវឌ្ឍជានិរន្តរភាពរបស់ពិភពលោក និងជាទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា យើងត្រូវរួមគ្នាធ្វើឱ្យអភិបាលកិច្ចសកលស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌មានសុត្រឹតភាព។ ឥស្សរជនដែលមកពីប្រទេសនិងតំបន់ចំនួន៤៤បានអញ្ជើញចូលរួមវេទិកានេះ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close