នាវា​ចិន ​វាយ​ប្រហារ ​ទូក​នេ​សាទ ​វៀត​ណាម ​រហូត​ដល់​លិច​

សារព័ត៌មាន​​ Cambodia News/

វៀតណាម(២៧ ឧសភា ២០១៤) ៖ កាល​ពី​ថ្ងៃ​ទី​២៦ ខែឧសភា នាវារបស់ ប្រទេសចិន មានលេខកូដ ១១២០៩ បានវាយប្រហារ ទៅលើ ទូ​ក​នេ​សា​ទ​វៀ​ត​ណា​ម​មួ​យ​គ្រឿ​ង នៅក្នុងដែន ទឹកជម្លោះរវាងចិន និងវៀតណាម ដែលមាន មនុស្ស ជិះនៅលើនោះ ចំនួន១០នាក់ បណ្តាលលិច ។

ហេតុការណ៍នេះបានកើតឡើងនៅ ម៉ោងប្រហែល ៤រសៀល ដែលមានចម្ងាយជាង ៣១ គីទ្បូម៉ែត្រ ពី កន្លែងពីទីតាំង Haiyang Shiyou-981 ស្តុកប្រេងកាតរបស់ប្រទេសចិន ។

យោង តាមសារព័ត៌មានវៀតណាម បានចេញផ្សាយ នៅថ្ងៃ អង្គារ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៤ បានឲ្យដឹងថា ក្នុងអំឡុងពេល ប្រតិបត្ដិការជា ប្រចាំថ្ងៃ នៅក្នុងការនេសាទ ជាប្រពៃណី របស់ខ្លួនទូក DNA90152 មកពី ខេត្តដាណាង ត្រូវបានគេរាយការណ៍ថា ត្រូវបានហ៊ុំព័ទ្ធ ដោយ នាវានេសាទចំនួន ៤០ របស់ប្រទេសចិន ហើយបន្ទាប់ មកត្រូវបានវាយប្រហារ ដោយចេតនា របស់នាវាចិន ដែលមានលេខកូដ ១១២០៩ ៕

Hong-0464

Related Articles

Back to top button
Close
Close