សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសឲ្យអ្នកកាសែត ចុះឈ្មោះយកព័ត៌មាន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មីនា ២០១៥) ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៣ ខែមីនានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសឲ្យអ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចង់ចូលរួម ផ្តិតយករូបភាព និងខ្លឹមសារនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ធ្វើការចុះឈ្មោះ ដើម្បីទទួលបានបណ្ណអនុញ្ញាចូលរួម ចាប់ពីថ្ងៃទី១ ដល់១៣ ខែមេសា ឆ្នាំ២០១៥។
ដោយទំនាក់ទំនងនៅទីស្នាក់ការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា អាសយដ្ឋានផ្ទះលេខ២៤ ផ្លូវ២២៨ កែង៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬនៅតាមបណ្តាមន្ទីរព័ត៌មានខេត្ត ក្រុង ដែលជាមូលដ្ឋានរបស់ខ្លួន៕