ក្មេងប្រុសម្នាក់ត្រូវអ៊ុំស្រីវាយធ្វើបាបយ៉ាងព្រៃផ្សៃ
ប្រែសម្រួលដោយ៖ សារព័ត៌មានយុវវ័យថ្មី/
ថៃ (១៨ មីនា ២០១៥) ៖ កាលពីពេលថ្មីៗកន្លងទៅនេះមានរូបថត ២សន្លឹកបង្ហាញពីអំពីហិង្សាដ័ព្រៃផ្សៃ ចំពោះក្មេងប្រុសម្នាក់ ធ្វើអោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការខឹងសម្បារ និងងឹងឆ្ងល់ថា តើនរណាជាជនដៃដល់ប្រព្រឹត្តអំពើហិង្សាយ៉ាងព្រៃផ្សៃសាហាវឃោរឃៅបែបនេះមកលើក្មេងតូចនេះ?។
ហេតុការណ៍អំពើហិង្សាដ៏សាហាវព្រៃផ្សៃនោះកើតឡើងនៅប្រទេសថៃ ហើយតាមពត៍មានបានឲ្យដឹងថា ជនដៃដល់ ដែលវាយមកលើក្មេងប្រុស ត្រូវជាអ៊ុំស្រី របស់ក្មេងរងគ្រោះ។
ក្មេងប្រុសរងគ្រោះរស់នៅជាមួយអ៊ុំ មិនមានឪពុកម្តាយទេ ចំណែកឯមូលហេតុបណ្តាល អោយកើតមានអំពើហិង្សាដ៏សាហាវបែបនេះ គឺដោយសារក្មេងប្រុសនោះបានលួចរបស់គេលេង ទើបធ្វើអោយអ៊ុំស្រីខឹង ក៏វាយ ធ្វើបាបតែម្តង៕