ស្លាប់ ៨នាក់ រងរបួសធ្ងន់ស្រាល ១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៦ ខែតុលា

សារព័ត៌មាន​ Cambodia News /

ភ្នំពេញ (២៧ តុលា ២០១៥) ៖ មនុស្ស៨នាក់់ បានស្លាប់ ១៥នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៤គ្រឿង, រថយន្តធុនតូច៤គ្រឿង រថយន្តធុនធំ២គ្រឿង, គោយន្តកន្ត្រៃ១គ្រឿង និងថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៥លើក, ប្រជែងគ្រោះថ្នាក់៣លើក, មិនប្រកាន់ស្តាំ២លើក, មិនគោរពសិទិ្ធ១លើក, បត់គ្រោះថ្នាក់១លើក, សុខភាពងងុយដេក១លើក, កត្តាយានយន្ត១លើក ក្នុងនោះអ្នកមិនពាក់មួក ពេលគ្រោះថ្នាក់មាន១៦នាក់ (យប់២នាក់) ។

ជាមួយគ្នានេះដែរ នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យ រថយន្តសរុបចំនួន ២០០២គ្រឿង (រថយន្តធំ ៩៩៩គ្រឿង) ស្មើនិង២០២៩ករណី ល្មើសក្រដាសស្នាមមាន ១២០៦គ្រឿង ស្មើនឹង១២០៦ករណី, ចំពោះករណីល្មើសបច្ចេកទេស៧៩៦គ្រឿង ស្មើនឹង៨២៣ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១១០១គ្រឿង ៕

3

Related Articles

Back to top button
Close
Close