កម្ពុជា​​ឈ្នះ​​ម៉ា​កាវ​​ ៣​​ ទល់​​ ០ ​​ក្នុង​​ការ​​ប្រកួត​​លើទឹ​ក​​​ដី​​ខ្លួនឯ​ង​​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ​ ១៣ មីនា ២០១៥) ៖ លពីថ្ងៃទី១២ ខែមិនា ម្សិលមិញនេះ ដែលជាថ្ងៃប្រកួត បាល់ទាត់ វគ្គជម្រុះដំបូង ប្រចាំទ្វីបអាស៊ី ដើម្បីបន្តទៅកាន់ ការប្រកួត FIFA World Cup 2018 រវាងក្រុមបាល់ទាត់ ជម្រើសជាតិ កម្ពុជា និង ក្រុមបាល់ទាត់ ជម្រើសជាតិ ម៉ាកាវ នៅឯពហុកីឡាដ្ឋាន កងយោធពល ខេមរភូមិន្ទ ស្តាតចាស់នោះ មានមនុស្ស រាប់ពាន់នាក់ បានផ្អើល បាក់ទឹកបាក់ដី ទៅទស្សនា ការប្រកួត ខណៈក្រុម បាល់ទាត់ ជម្រើសជាតិ កម្ពុជា មិនបានធ្វើឲ្យ អ្នកគាំទ្រ បាក់មុខឡើយ គឺបានលុត ក្រុមបាល់ទាត់ ជម្រើសជាតិ ម៉ាកាវ ក្នុងលទ្ធផល ៣ ទល់នឹង ០។

គេបានសង្កេត និងកត់សម្គាល់ ឃើញថា មនុស្សរាប់ពាន់នាក់ ដែលទៅទស្សនា ការប្រកួត បាល់ទាត់នោះ គឺសុទ្ធតែ ជាអ្នកគាំទ្រ របស់ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ទាំងអស់ ខណៈពួកគេ បានគាំទ្រ យ៉ាងពេញទំហឹង ចំពោះក្រុម ជម្រើសជាតិ របស់ខ្លួន ដោយការ ស្រែកហោរ ទះដៃ ច្រៀងចម្រៀងជាតិ ផ្លុំទ្រែ និងទោងស្គរ ជាដើម។

ជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិ កម្ពុជាយើង មិនបានធ្វើឲ្យ អ្នកគាំទ្រ អស់សង្ឃឹម និងបាក់មុខឡើយ ដោយក្រុមជម្រើសជាតិ កម្ពុជា បានយកឈ្នះ ទៅលើក្រុមជម្រើសជាតិ ម៉ាកាវ ក្នុងលទ្ធផល ៣ ទល់នឹង ០ ឯណោះ ដោយស៊ុតបញ្ជូលទី ដោយកីឡាករ ចាន់ វឌ្ឍនាកា ២គ្រាប់ និងកីឡាករ ឃួន ឡាបូរ៉ាវី ១គ្រាប់ ផងដែរ៕

4

 

 

Related Articles

Back to top button
Close
Close