ប្តី​ជន​ជាតិ​កូរ៉េ ស​ម្លាប់​ប្រពន្ធ​ ខ្មែរ​ និង​កូន​ក្នុង​ផ្ទៃ​​ តាម​រូប​ភាព ​គ្រោះ​ថ្នាក់ ​ចរាចរណ៍ ​ព្រោះ​ចង់​បាន​លុយ​ ពីក្រុមហ៊ុនធានារ៉ាប់រង​​

សារព័ត៌មាន​ Cambodia News/

អត្ថបទ៖ ហេង នាង​/

ភ្នំ​ពេញ​ (២៨ វិច្ចិកា ២០១៤) ៖ ស្ថាន​ទូតកម្ពុជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ឲ្យ​ដឹង​ថា កាល​ពី ថ្ងៃ​ទី ២៣ ខែ​សីសហា ឆ្នាំ​២០១៤ នៅ ប្រទេស​កូរ៉េមាន​គ្រួសារ​មួយ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ប្រពន្ធជា​ជន​ជាតិ​ខ្មែរ ដែល​មាន​ផ្ទៃ​ពោះ ៧ខែផង​នោះ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ ហើយ​ប្តី​ជា​ជន​ជាតិ​កូរ៉េ​រង​របួស​ស្រាល​។

ក្រោយពេល​កើត​ហេតុនគរបាល​កូរ៉េ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ រក​មូល​ហេតុនៃ​គ្រោះ​ថ្នាក់​ចរាចរណ៍នេះ​ ហើយ​បាន​រក​ឃើញ​ថា ប្តី​ជន​ជាតិ​កូរ៉េ​រូប​នោះ​មាន​ចរត​នាសម្លាប់​ប្រពន្ធ​ជា​ជន​ជាតិ​ខ្មែរ​ តាម​រូបភាព​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ ដើម្បី​បាន​ប្រាក់​សំ​ណង​ពីក្រុមហ៊ុនធានារ៉ាប់រង​ជីវិត​របស់​ប្រពន្ធ​ ដែល​មាន​ចំនួន​ជិត៩លាន​ដុល្លារ​អាមេរិក​ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី លោក​ កុយ គួង អ្នក​នាំ​ពាក្យក្រសួងការ​បរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិបាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​រង​គ្រោះ​រហូតបាត់​បង់ជីវិត​នេះ​ មាន​ឈ្មោះ​ អ៊ី ស៊ីឡែន មាន​ស្រុក​កំ​ណើត​នៅ​ភូមិ​ក្តល់​លើ​​ ឃុំទ្រា ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​រៀប​ការ​ជា​មួយ​ប្តី​ជន​ជាតិ​កូរ៉េនៅ​ឆ្នាំ​២០០៨ រហូតមក​ដល់​ពេល​នេះ​មាន​កូន​ស្រី​មួយ​អាយុ៥ឆ្នាំ​  នៅ​ថ្ងៃ​កើត​ហេតុកូន​ស្រី​នោះ​មិន​ស្ថិត​នៅ​ក្នុង​រថយន្ត​ជាមួយ​ឪពុក​ម្តាយ​ទេ​។

ក្រសួងការ​បរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិ បាន​ណែនាំ​ស្ថាន​ទូត​កម្ពុជាឲ្យ​ប្តឹង​ទាមទារសំ​ណង​ជំ​ងឺ​ចិត្ត​ជួន​គ្រួសារ​សព​ និង​សំ​ណង​សម្រាប់​ចិញ្ចឹម​កូន​ស្រី​ដែល​នៅ​មាន​ជីវិត ចំ​ពោះ​ករណីខាង​លើ​នេះ  លោក​ជំ​ទាវ​ ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ហើយ​ទូរទស្សន៍ប្រទេស​កូរ៉េល្បីមួយចំនួន​ គ្រោង​ធ្វើ​ដំ​ណើរ​មាក​កម្ពុជាដើម្បី​ថត​ និង​សម្ភាសន៍ គ្រួសារ​សព ស្ត្រី​រង​គ្រោះ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ នាពេល​ខាង​មុខនេះ​៕

7

1

 

Related Articles

Back to top button
Close
Close