បុរសម្នាក់ឈឺចង្កេះ គ្រូពេទ្យចាក់៣ ម្ជុលស្លាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (17 វិច្ចិកា ២០១៤) ៖ កាលពីវេលាម៉ោង ៤ កន្លះទៀបភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមន្ទីរពេទ្យវិសាលសុខ អគារលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ បុរសម្នាក់ឈឺចង្កេះ បានឲ្យកូន ជូនទៅមន្ទីរពេទ្យវិសាលសុខ ដើម្បីព្យាបាល។ ក្រោយ ពីគ្រូពេទ្យ ចាក់ថ្នាំអស់៣ម្ជុល ក៏ដាច់ខ្យល់ស្លាប់ ហើយត្រូវបានក្រុមគ្រួសារ ប្តឹងពីគ្រូពេទ្យ ទារសំណង។
ក្រុមគ្រួសាររបស់បុរ សនេះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន សៅលី អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ៦ហ្សិត ផ្លូវ១៩១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
គ្រួសារជនរងគ្រោះ បានបន្តថា ដំបូង ជនរងគ្រោះ ឈឺចុកចាប់ចង្កេះ យ៉ាងខ្លាំង ក៏ឲ្យកូនជូនមកមន្ទីរពេទ្យវិសាលសុខ ដើម្បីព្យាបាល។ ពេលមកដល់ គ្រូពេទ្យ បានចាក់ថ្នាំ២ម្ជុល ស្រាប់តែមានអាការ:ស្លឈាម ហើយគ្រូពេទ្យ ក៏ចាក់ថ្នាំបន្ថែមមួយម្ជុលទៀត ស្រាប់តែដាច់ខ្យល់ ស្លាប់តែម្តង៕
he is one of my family member.i heard the news this afternoon after his family call my grandmother