រញ្ជួយ​​​ដី​​ នៅ​​​ភាគ​​​និរ​តី​​​ប្រទេស​​​ចិន​​ ស្លាប់​​​ម្នាក់​ ​និង​​​៣២៤ ​​នាក់​​ របួស​​

សារព័ត៌មាន​​ Cambodia News/

ចិន (០៨ តុលា ២០១៤)  ៖ មនុស្ស​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត    និង ៣២៤ នាក់​ផ្សេងៗ​ទៀត បានទទួល​រងរបួស​ធ្ងន់​ស្រាល ក្រោយពី​មាន​គ្រោះ​រញ្ជួយ​ដី​មាន​កម្លាំង ៦,៦ រ៉ិ​ច​ទ័​រ កើតឡើង​នៅ​ភាគ​និរតី​ប្រទេស​ចិន ពោល វាយប្រហារ ខេត្ត Yunnan ផ្ទាល់​តែម្តង​កាលពី​យប់ មិញ យប់​ថ្ងៃ​អង្គារ ទី ៧ តុលា ។ ​

ប្រភព​សារព័ត៌មាន​រដ្ឋ​ចិន បានអោយដឹងថា មនុស្ស​ចំនួន ៩២,៧០០ នាក់​រង​នូវ​ផលប៉ះពាល់ ដោយនៅ​ក្នុងនោះ ក្រុមមនុស្ស ៥៦,៨៨០  រង​នូវ​ការខូចខាត ផ្ទះសម្បែង​ជាដើម ។ របាយការណ៍ បន្ត​អោយដឹងថា គ្រោះថ្នាក់​ធម្មជាតិ រញ្ជួយ​ដី មាន កម្លាំង  ខ្លាំង​លើក នេះ​បាន​កើតឡើង យប់​ថ្ងៃ​អង្គារ ម៉ោង ៩ និង ៤៩ នាទី​យប់ (​ម៉ោង​ក្នុងស្រុក ទីក្រុង ប៉េកាំង ប្រទេស​ចិន​)៕

15

 

 

Related Articles

Back to top button
Close
Close