សុគន្ធ​ និសា ​លេច​ឭ​ថៅ​កែ​ហាង​នៅ​អាមេ​រិក​សុំ​ស្នេហ៏​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេ​ញ​ (២៦ កញ្ញា ២០១៤) ៖​ ​បន្ទាប់​ពី​​បាន​​ផ្ដាច់​​នូវ​​ចំណង​​ស្នេហ៍​​ជាមួ​យ​​លោក ​សុខ ​ជំនោរ​ អ្នក​និ​ពន្ធ​​ទំនុក​ច្រៀង​​ដ៏​​ល្បី​​ម្នាក់​​កាល​ពី​ប៉ុ​ន្មាន​​​ឆ្នាំ​​មុន​នេះ​​រួចមក​​ ​នោះ ​តា​រាច​ម្រៀង សុ​គន្ធ ​និសា ​បាន​​រង​​​នូវ​ព្យុះ​​ព័ត៌​មាន​​ជាច្រើ​ន​​ដែល​​បោកបក់​​​លើ​នា​ង​ក្នុង​នេះ​​ក៏​មាន​​​ ព័​ត៌​មាន​​នៃ​​ការ​ចោ​មរោម​​សុំ​​ស្នេហ៍​​ពី​​បុរស​​ទាំង​ឡាយ​​ទាំ​ង​នៅ​ក្នុង​​​ស្រុក និ​ង​​នៅឯ​​បរទេស​​ផងដែ​រ​​។​

កាលពី​ពេល​ថ្មី​ៗ​​កន្លង​មកនេះ បើតាម​ប្រភពពី​អ្នកសិល្បៈ​ខ្លះ​បាន​ទម្លាយ​​ឲ្យ​ដឹងថា នៅក្នុង​ចំ​ណោម​​បុរស​ទាំ​ងអ​ស់​​​ដែល​បាន​​​ព្យាយាម​​តាម​សុំ​ស្នេ​ហ៍​​ពី​​តារាចម្រៀង​​ ល្បី ​សុគន្ធ ​និសា ​នោះ ​បច្ចុ​ប្ប​ន្ននេះ​​ជ័យជំ​នះ​​បាន​​ធ្លាក់​​ទៅ​លើ​​បុរស​វ័​យ​​ជាង​​៣​០​​ឆ្នាំ​ម្នាក់​​ ដែល​ជា​​អ្នកជំនួ​ញ​មាន​ជីវភាព​ធូរធា​ម្នាក់​ជា​អា​ណិកជន​ខ្មែរ​​រ​ស់នៅក្នុង​ ទីក្រុង​ឡុង​​ប៊ិច​ស​ហរ​ដ្ឋ​អា​មេរិ​ក​​។​

តា​ម​ប្រភព​​​ដ​ដែល​​បា​ន​​​ប​ញ្ជា​ក់​ថា​ ​តា​រាច​ម្រៀង​ សុ​គន្ធ ​និសា​ បាន​សម្រេ​ច​​​ចិត្ត​​ទទួល​​សេចក្ដី ​ស្រលា​ញ់​​​ពី​បុរស​​ដែលជា​​អាណិ​កជ​ន​​ខ្មែរ​​រស់​​នៅឯ​ សហរដ្ឋអាមេរិក​រូបនោះ​ហើយ បន្ទាប់​ពី​បុ​រស​​​​ដែ​លជា​​​ថៅកែ​ភោជ​នីយដ្ឋាន និង​មា​ន​​ភាគហ៊ុន​នៅ​ក្នុង​​​ហាង​​លក់​ទំ​និ​ញ​​ផ្សេង​ទៀ​ត​នៅ​​​សហ​រ​ដ្ឋអាមេ​រិក​រូ​ប​នោះ​ ​បាន​​ព្យា​យាម​​តា​ម​​សុំ​​​ស្នេ​ហ៍​​ពី​​នា​ង​​ចាប់​តាំ​ង​ពី​​​ពេលដែ​ល​​តា​រា​ចម្រៀង​រូបនេះ​​ បាន​​ចេញទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិ​ក​​កាលពី​ប្រមាណ​រ​យៈពេ​ល​​ជា​ង​​មួ​យ​​​ឆ្នាំ​មុ​ន​ កន្ល​ងម​ក​នោះ​​។​​

ផ្អែ​ក​​​តា​ម​​ប្រ​ភពពី​អ្នក​​ស្និទ្ធ​​ជាមួ​យ​​តារា​ច​ម្រៀ​​ល្បី​​​ដែល​​​បាន​​ចា​ក​​ ចេញពី​​ផ​លិតកម្ម ហ​ង្ស​​មាស​ និ​ង​​រ​ស្មី​ហង្ស​មា​ស​ទៅ​ជ្រ​ក​​ក្រោម​​ដំ​បូ​ល​​ផ​លិ​ត​កម្ម ​ថោ​ន​ ​ដោយសា​រ​​​ប​ញ្ហា​​ប្រេះ​ឆា​​​ទំនា​ក់​ទំ​នង​​ស្នេហ៍​ជាមួយ​អ្នក​និពន្ធ​​ទំ​នុក​ច្រៀ​ង​​លោក សុខ​​ ជំនោ​រ ​រូ​ប​នេះ​​​ក៍បាន​​ឲ្យ​ដឹង​ដែរ​ថា តារាចម្រៀង សុ​គន្ធ និសា​បានសម្រេច​ចិត្ត​ទទួលយក​សេចក្ដីស្រ​លាញ់​​ពី​បុរ​ស​​អាណិក​ជន​ខ្មែរ​រស់នៅ​​ សហរដ្ឋអាមេរិក​រូបនោះ​គឺ​​ដោ​យសា​រ​នា​ង​​បាន​​មើលឃើ​ញ​​នូវ​​លក្ខណៈស​ម្បត្តិ​​ដ៍​​ល្អ​​ របស់​​បុរស​​រូ​បនោះ​​មាន​​ច្រើន ​ពិសេស​​ក្រៅពី​​ពូ​កែ​​ខាង​​រ​កស៊ី ​និង​​មាន​​រូបស​ម្បត្តិ​​សមរ​ម្យ​នោះ​​បុរស​​រូប​នេះ​គឺ​ជា​ម​នុស្ស​ស្លូត​បូត​ ​សុភាព​រាបសា​ និង​​មានលទ្ធភាព​​​គ្រ​ប់គ្រា​ន់​​​ក្នុ​ង​កា​រ​បង្កើត​​ក្រុ​ម​គ្រួសារ​​​មួយ​ដ៏​មាន​ សុភមង្គល​​សម្រាប់​នាង​ផងដែរ​​។​​

តា​រា​ចម្រៀង​​រូប​នេះ​​ខណៈ​​ជួប​​សម្ភាសន៍​​ជា​ មួយ​​អ្នកសា​រព័ត៌មា​ន​នៅ​ក្នុង​​ពេល​កន្ល​ងម​ក​នោះ​​នាង​​​បាន​​បដិសេធ​​ចំពោះ​​ព័ត៌​មាន​​ ដែល​​លេចឮ​​​ស្ដីពី​ទំនាក់ទំ​នង​​ស្នេហា​​របស់​ខ្លួន​​ជាមួយ​នឹង​​បុរស​​ទាំង​ឡាយ​​ដោយ​​ នា​ង​បាន​បញ្ជាក់​ ថា​​បេះដូង​​នាង​​ពិត​ជា​នៅ​​ទំនេ​រ និង​​នៅ​​មិនទា​ន់​គិ​តដ​ល់​រឿង​​ថ្មី​​ស្នេហា​នោះ​នៅឡើយ​ទេ​៕

ss

 

65

Related Articles

Back to top button
Close
Close