ថ្ងៃ១១ កញ្ញា ខួប១៣ឆ្នាំ នៃការវាយប្រហារភេរវកម្មអគារពាណិជ្ជភ្លោះនៅអាមេរិក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ កញ្ញា ២០១៤) ៖ ថ្ងៃនេះទី១១ កញ្ញានេះ គឺជាខួបឆ្នាំទី១៣ ( 11.09.2001-11.09.2014 ) នៃការវាយប្រហារភេរវកម្មអគារពាណិជ្ជកម្មពិភពលោកនៅសហរដ្ឋអាមេរិក និងមន្ទីរប៉ង់តាហ្គោន ( ក្រសួងការពារជាតិអាមេរិក ) ដែលបណ្ដាលអោយមនុស្សស្លាប់ចំនួនជិត៣០០០នាក់ ក្នុងនោះមានពួកភេរវករចំនួន 19 នាក់ផងដែរ ។ ការវាយប្រហារនះ គឺសោកនាដកម្មដែលពលរដ្ឋអាមេរិក ក៏ដូចជាពលរដ្ឋនៅជុំវិញពិភពលោកមិនអាចបំភ្លេចបានឡើយ។
គួរម្លឹកផងដែរថា ហេតុការណ៍នេះ ពួកភេរវករបានប្លន់យន្តហោះស៊ីវិល ដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរអាមេរិកចំនួន 4 គ្រឿង រួចធ្វើសកម្មភាព ហោះបំបុកអាគារពាណិជ្ជកម្ម និងមន្ទីរប៉ង់តាហ្គោនតែម្ដងរបស់អាមេរិកនេះតែម្តង៕