បង​សុំ​ទោស ​ពាក្យ​ចុង​ក្រោយ​ ក្នុង​ការ​ធ្វើ​អត្ត​ឃាត ​របស់​បុរស​ម្នា​ក់​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ(១២ សីហា ២០១៤) ​៖  កូនឆ្កួត ប៉ា ម៉ាក់ ប្អូនស្រី អត់ជឿ ប្រពន្ធសម្លាញ់បង លាហើយ មើលថែកូនផង បង​សុំ​ទោស នេះជាសំណេរក្នុងសំបុត្រចុងក្រោយរបស់បុរស ខ្មែរ-វៀតណាម ម្នាក់ លា​ប្រពន្ធ​របស់​ខ្លួន​ជា​លើកចុងក្រោយ បន្ទាប់ពីបានធ្វើអត្តឃាត ក្នុងបន្ទប់ជួល១ ផ្លូវលេខ១១៣ សង្កាត់​បឹង​កេង​កង២ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ នេះ។

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង ៧ និង៣០ នាទី ព្រឹក មានករណីចងក សម្លាប់​ខ្លួន  នៅក្នុងបន្ទប់ជួល២ ទីតាំងផ្ទះលេខ៣៧ ផ្លូវ១១៣ ក្រុម៥៤ ភូមិ៥ សង្កាត់​បឹង​កេង​កង២ ខណ្ឌចំការមន។

អាជ្ញាធរបានឲ្យដឹងថា ជនធ្វើអត្តឃាត ឈ្មោះ តាំង ជិនលី ភេទប្រុស អាយុ៣០ ឆ្នាំ ជន​ជាតិ​វៀត​ណាម​ ស្រុកកំណើត នៅ​ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរជាចុងភៅ និង​ជា​អ្នក​បក​ប្រែ​ភាសា។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុ​​រ​ស​នេះ​បា​ន​ច​ង​ក​ស​ម្លាប់​ខ្លួ​ន​ដោ​យ​ខ្សែ​ភ្លើ​ង​ក្នុ​ង​ប​ន្ទ​ប់​ទឹក។ សាក្សី​បាន​បន្ត​ទៀត​ថា ​នៅព្រឹកមុនប្រទះឃើញសព ម្តាយរបស់ជនធ្វើអត្តឃាត បាន​មក​បន្ទប់ជួលនេះដើម្បីធ្វើម្ហូបឲ្យជារៀងរាល់ព្រឹក ប៉ុន្តែព្រឹក នេះ​ពេល​មកដល់ ទោះ​បី​ជា​គោះ​ទ្វា​រ​យ៉ា​ងម៉េច ក៏មិនឃើញកូនខ្លួនបើកទ្វារ ដោយសង្ស័យក៏ហៅម្ចាស់ផ្ទះជួល ឲ្យ​ជួយ​បើក​ទ្វារ​ ឲ្យ ពេលនោះម្ចាស់ផ្ទះក៏ធាក់ទ្វារចូលហើយឃើញ ជិនលី នេះសម្លាប់ខ្លួនក្នុងបន្ទប់ទឹក។

ជុំវិញនិងករណីអត្តឃាតនេះ ម្តាយរបស់ ជិនលី បានបញ្ជាក់ថា  កូ​ន​ប្រុ​ស​គា​ត់តូ​ច​ចិ​ត្ត​និ​ងរឿ​ង​គ្រួ​សារ ក៏ព្រោះតែប្រពន្ធ និង កូនបានចាកចេញពីផ្ទះ ខណ:ដែលកូនប្រុសទៅតាមហើយអង្វរ ឲ្យត្រឡប់មកភ្នំពេញវិញ នាងនៅតែមិនព្រមជាមួយប្តី៕

aa

 

Related Articles

Back to top button
Close
Close