ប្រជាពលរដ្ឋ ជិត ១០០នាក់ ពុលនំបញ្ចុក
សារព័ត៌មាន Cambodia News/
កណ្តាល (៣០ មិថុនា ២០១៤) ៖ ប្រជាពលរដ្ឋ ជិត១០០នាក់ នៅឃុំពើតព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ បានពុល នំបញ្ចុក ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុ ។
ដោយសារតែ ថ្ងៃអាទិត្យ ជាថ្ងៃឈប់ សម្រាក ពីការងារ ប្រជាពលរដ្ឋ នៅ ភូមិឃុំ កើតហេតុ បាននាំគ្នា ធ្វើនំបញ្ចុកហូប ជាធម្មតា ស្រាប់តែក្រោយ ពេលហូប ក៏មានអាការៈ មិនស្រួលខ្លួន ក្អួតចង្អោរ ត្រូវបាន សមត្ថកិច្ច បញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ។
យ៉ាងណាក៏ដោយ សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះប្រមាណ ៨០ភាគរយ បានធូស្រាលឡើងវិញខណៈសមត្ថកិច្ច ជំនាញ បានកំពុងចុះពិនិត្យករណីនេះ៕