ថៃ​សន្យា​នឹង​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​រឿង​ពលករ​ខ្មែរ​ស្រប​ច្បាប់​

សារព័ត៌មាន​​ Cambodia News/

ថៃ( ២៥ មិថុនា ២០១៤) ៖ ​ក្នុងជំនួប​រវាង​ភាគី​ថៃ និង​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​កាលពី​ម្សិលមិញ គណៈ​ធម្មាធិការ​រក្សា​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់ (NCPO) បាន​សន្យា នឹង​យកចិត្ត​ទុកដាក់ ដល់​កម្មករ​ខ្មែរ​ស្របច្បាប់ ដើម្បី​ឲ្យ​កម្មករ​ទាំងនោះ​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន និង​ឲ្យ​ស្របតាម​ច្បាប់​សិទ្ធិមនុស្ស​។​ ​

យោងតាម​ការចុះ​ផ្សាយ​រប​ស់កា​សែត Bangkok Post នៅ​ថ្ងៃ​ទី​២៥ ខែមិថុនានេះ​ បាន​ឲ្យ​ដឹង​ថា ការសន្យា​ពី​ភាគី​ថៃ​បានធ្វើ​ឡើង ក្នុងជំនួប​រវាង​លោកជំទាវ អ៊ា​ត សុភា អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​មេបញ្ជាការ លោក Tanasak Patimapragorn នៅឯ​ទីស្នាក់ការ​កណ្ដាល​កងក​ម្លាំ​ង​រាជរដ្ឋាភិបាល​ថៃ​។

គួរ​បញ្ជាក់ថា កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ របប​យោធា​បាន​បញ្ជូន​កម្មករ​ខុសច្បាប់​កម្ពុ​ជា ជាង ២​សែន​នាក់​ត្រលប់មក​កម្ពុជា​វិញ​៕

th_f762f275b8ea465f069adbcaea5c04fc_1403662439ilegalcambodiaworker_web1-600x300

 

Related Articles

Back to top button
Close
Close