​បុរស​ម្នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ឡាន​ដឹក​ឥត​បុក ​ហើយ​កិន​ស្លាប់​

សារប័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (២៤ មិថុនា ២០១៤)៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ក្នុង​គ្រោះថ្នាក់​ចរាចរ​រវៀងរ​ថ​យន្ត​ដឹក​ឥត​ពេញ​របស់​ក្រុមហ៊ុន​(​ង៉ោ​សុគន្ធ​) កិន​ពីលើ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ជិត​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​វត្តភ្នំ​ផ្លូវ​លេខ​៤៧​កែង​ផ្លូវ​លេខ​៩០ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​។​ ​

បុរសរងគ្រោះ​ដែល​ត្រូវ​រថយន្ត​ដឹក​ឥត​កិន​ស្លាប់​មិន​ស្គាល់​អត្តសញ្ញាណ​មាន​អាយុ​ប្រហែង​ជាង​៣០​ឆ្នាំ សម្លៀកបំពាក់​ទំនងជា​អ្នករត់ម៉ូតូឌុប បើក​ម៉ូតូ C100​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​៤១៨១​ភព​១​។

ចំណែក​រថយន្ត​បង្កហេតុ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A ០៦១២ ជា​រថយន្ត​ដឹង​ឥត​របស់​ក្រុមហ៊ុន​យីហោ​(​ង៉ោ​សុគន្ធ​) ដែលមាន​ទីតាំងនៅ​ម្តុំ​ព្រែក​អញ្ចាញ​ក្នុង​ខេត្តកណ្តាល ចំណែក​អ្នកបើកបរ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​សុទ្ធ វ៉ែន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​ស្នា​ក់នៅ​ភូមិ​ក្រាំង​ចិន​ឃុំ​តា​យ៉ ស្រុក​ពាម​ជ័រ​ខេត្តព្រៃវែង​រហូត​បានក​ម្លាំ​ង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​វត្តភ្នំ​ឃាត់ខ្លួន​ភ្លាមៗ​។​

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ទំនងជា​អ្នករត់ម៉ូតូឌុប​នោះបាន​បើក​ម៉ូតូ​សង់​កូរ៉េ បញ្ច្រាសទិស​ស​សៀត​តាម​រង្វង់​មូល​ខាងលិច​វត្តភ្នំ​មក​ទិស​ខាងជើង​តាមផ្លូវ​លេខ​៤៧ ខណៈ​មកដល់​កន្លែងកើតហេតុ​បាន​ប៉ះ​ជាមួយ​ម៉ូតូ​C125​មួយគ្រឿង​បណ្តាល ឲ្យ​ដួល​ទាំងអស់គ្នា​ខ្ទាត​ជនរងគ្រោះ​គាប់​ជួន​ពេលនោះ​រថយន្ត​ដឹក​ឥត​​បើក​តាមផ្លូវ​លេខ​៤៧​ពី​ទិស​ខាងជើង​មក​ត្បូង​បាន​ព្យាយាម​បួង​ចង្កូត​ចេញ​ដែរ តែ​គេចផុត​តែ​កង់​មុខ​ដល់​កង់​ក្រោយ​ខាងឆ្វេង​ក៏​កិន​ជាប់​កង់ឡាន​ស្លាប់​មួយ​ភ្លាមៗ​នៅនឹងកន្លែង​៕ ​

photo-42

Related Articles

Back to top button
Close
Close