យោធា​ថៃ ​ប្រកាស​ពន្យា​រ​ពេល ​៣ ​ខែទៀ​ត ​សម្រាប់​ការ​ប្រើ​ប្រាស់ ​ច្បាប់​គ្រា​អាសន្ន ​នៅតំបន់ ភាគខាងត្បួង

សារព័ត៌មាន​​ Cambodia News/

បាងកក(18 មិថុនា 2014) ៖ គណៈយោធាថៃ បានសម្រេចពន្យារ ការប្រើប្រាស់ច្បាប់គ្រាអាសន្ន នៅតំបន់ ភាគខាងត្បួង រយៈពេលបីខែ ទៀត ខណៈដែលស្ថាន ការណ៍នៅតែបន្ត អសន្តិសុខ ។

យោងតាមគេហទំព័រ Thai News នៅថ្ងៃ ពុធ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា ឧត្តមសេនីយ៍ វិនថៃ សុវ៉ារី អនុអ្នកនាំពាក្យ កងទ័ពជើងគោកថៃ បានថ្លែងថា គណៈកម្មាការរក្សា សណ្តាប់ ធ្នាប់ជាតិ បានសម្រេចពន្យាពេល៣ ខែ ទៀត

សម្រាប់ការប្រើ ប្រាស់ច្បាប់គ្រាអាសន្ន នៅតំបន់ បីខេត្ត ភាគខាងត្បួង ចាប់ពីថ្ងៃទី ២០ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៤ ដើម្បីការពារ និង រក្សា សន្តិសុខ ប្រជាពលរដ្ឋក្នុងតំបន់ ព្រោះស្ថានការណ៍ នៅភាគខាងត្បូង នៅតែបន្តអសន្តិសុខ ដែលបង្កឡើង ដោយក្រុមឧទ្ទាម៕

Hong-0441

Related Articles

Back to top button
Close
Close