Peypey Dy ហែកកេរ្តិ៍ ពេជ្រ សោភា​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៣ មិថុនា ២០១៤) ៖ តារា Facebook ល្បីឈ្មោះ Peypey Dy ​ ​បានទម្លាយ អា​ថ៌​​កំ​បាំ​ង​​រឿងអាស្រូវ របស់ កញ្ញា ពេជ្រ សោភា ដោយ​បាន​សរសេជាភាសាខ្មែរ ប​ង្ហោះ​នៅ​លើ​ Facebook របស់​លោក​នោះ បាននិយាយបែបបង្ហើរ តាមខ្យល់ថា មាន​មនុស្ស​អា​ក្រ​ក់​​បា​ន​ប​ង្កើ​ត​ Fake profile ហើយ​ដាក់​រូបថតខ្ញុំ និងសង្សារខ្ញុំ ហើយដើរ add ទៅ​គេ​ ហើយធ្វើរឿង មិន​សម​រម្យ​ផ្សេង​ទៀត ម្នាក់​នោះ គឺជាតារាចម្រៀងស្រីម្នាក់ ដែល​មាន​​ប្រ​​វ​ត្តិ​មិន​​ល្អ ជា​ស្រីដែ​​ល​មា​ន​ ​កូនរួចហើយ តែ​ឲ្យ​កូ​ន​ខ្លួន​ឯង ហៅថាមីង ព្រោះខ្លាចធ្លាក់កូដ ។

Cam1សាររបស់ Peypey Dy បាននិយាយបន្ថែមទៀតថា សំបកក្រៅដូចជាមនុស្សល្អ ធ្លាប់និយាយ ប្រាប់អ្នកកាសែតថា មិនយកប្តីគេទេ តែ​កា​រ​ពិ​ត​ទា​ក់​​ទ​ងប្តីគេ រហូតដល់ប្រពន្ធគេដឹង ហើ​យ​ផ្ញើ​រសា​​រមកជេរទៀត។ មិនតែប៉ុណ្ណោះ ធ្លាប់បាន ទៅដើ​រ​​លេ​ង​នៅកំពង់សោម ជាមួយគ្នាទៀត។ អ្វីដែលរឹតតែហួសចិត្ត គឺធ្លាប់លួចចេញពីផ្ទះ ទាំង​ក​ណ្តា​ល​យ​ប់ ជាច្រើនដង ទៅដេកជាមួយ ប្រុសស្នេហ៍នៅផ្ទះគេ ហើយពេលខ្លះ ខ្ញុំ​ជា​អ្ន​ក​ចា​ក់​សោ​​រ​ឲ្យផ្ទាល់តែម្តង….!

ជាមួយគ្នានោះ តារា Facebook រូបនេះ ក៏បានផ្តាំទៅតារាចម្រៀង ស្រីម្នាក់ហ្នឹងថា “កុំ ថោក​ទាប​​ខ្លាំ​​​ង​ពេក គួរធ្វើឲ្យអ្នកដទៃគោរពផង បើចង់លេង ជាមួយពួកខ្ញុំ ខ្ញុំស្វាគមន៍ ហើយ​ចាំ​មើ​ល​ចុង​ក្រោយអ្នកណាត្រូវខ្មាសគេ….តែចំពោះស្រីម្នាក់ហ្នឹងវិញ មាន អាថ៌កំបាំង ច្រើនណាស់ បើ​មិ​ន​ចង់​ ខ្មាសគេ ឈប់ធ្វើរឿងថោកទាបទៅ បើមិនដូច្នេះទេ ញុំនឹង post ជាclip ហើយ​និ​យាយ​ឲ្យ​ចំឈ្មោះតែម្តង….!!!!! “។

ទោះបីជាសារនៅក្នុង Facebook Peypey Dy មិនបានបញ្ជាក់ពីឈ្មោះ របស់តារាចម្រៀង ស្រីរូបនោះច្បាស់ ក៏ដោយ ប៉ុន្តែអ្នកដែលបាន អានសារ មួយនេះ ភាគច្រើនសុទ្ធតែដឹងថា Peypey Dy ចង់និយាយសំដៅផ្លែផ្កាឲ្យ ពេជ្រ សោភា ព្រោះថាអស់រយៈពេលជិត២ឆ្នាំ ហើយ​ដែ​ល​លោ​ក និងតារាស្រី រូបនេះ រស់នៅជាមួយគ្នា ប្រៀបដូចជាបងប្អូន នៅ​ក្រោ​ម​ដំ​បូ​ល​ផ្ទះ​តែ​មួ​យ។​

ប៉ុន្តែនៅក្នុងនោះ លោក Peypey Dy ក៏បានរើបង្វេច ចាកចេញពីផ្ទះ ពេជ្រ សោភា ទាំងឆ្អែ​​ត​ចិត្ត​ ​ក្នុ​ងស្ថានភាពអាថ៌កំបាំង អំពីជម្លោះរវាងអ្នកទាំងពីរ ដែលគ្មា​ន​ន​រ​ណា​​នឹក​ស្មា​ន​ដ​ល់​ឡើ​យ​។​ ​រហូត មកដល់ពេលនេះ ភ្លើងគំនុំ ដែលឆេះក្ដៅងំជាច្រើនខែមកនោះ បានផ្ទុះឡើងបន្តិចម្ដងៗ រហូតដល់ថ្នាក់ Peypey Dy គម្រាមប្រកាសសង្គ្រាម ពាក្យសម្ដី ជាមួយពេជ្រ សោភា ទៀតផង៕

photo-1051

Related Articles

Back to top button
Close
Close