ម្រាមដៃ៣ ជាការប្រឆាំងរបបយោធាថៃ
សារព័ត៌មាន Cambodia News/
ថៃ (០៤ មិថុនា ២០១៤) ៖ ក្រុម អ្នកប្រឆាំងនឹងរបបដឹកនាំដោយយោធានៅថៃអាចប្រឈមមុខនិងការចាប់ខ្លួន ប្រសិនបើ លើកសញ្ញាម្រាមដៃ៣ធ្វើជាដំណាង។ និមិតសញ្ញានៃម្រាមដៃ៣គឺជាការប្តេជ្ញាស៊ូស្លាប់ ដូចនៅក្នុងខ្សែភាពយន្ត «សមរភូមិស្លាប់រស់» ដើម្បីប្រឆាំងនិងរដ្ឋាភិបាលដែលហាមប្រាំឲ្យមានបាតុកម្មប្រឆាំងរបប យោធាកើតឡើង។
កម្លាំងទាហានថៃបានបានអនុវត្តិនយោបាយផ្តាច់ការ ច្បាប់បម្រាមគោចរណ៍នៅពេលយប់ ហើយគម្រាមដល់ក្រុមបាតុករដែលលើកម្រាមដៃ៣ជានិមិត្តសញ្ញាគឺត្រូវ ចាប់ខ្លួន។ បច្ចុប្បន្ននិមិត្តសញ្ញាម្រាមដៃ៣កំពុងតែពេញនិយមសម្រាបបាតុករ នៅក្នុងប្រទេសនេះប្រឆាំងរបបដឹកនាំដោយយោធា។
ស្ថានភាពនយោបាយគ្មានស្ថិរភាព បាតុកម្មអូសបន្លាយអស់ជាច្រើនខែនៅកណ្តាលក្រុងបាងកក បន្តហូរហែ ដោយរដ្ឋប្រហារយោធាថ្ងៃទី២២ ឧសភាទៀត បានធ្វើទេសចរបរទេស មានការភ័យខ្លាច ចំនួនទេសចរធ្លាក់ចុះផងដែរ។៕