ចិននៅតែប្រកាសបន្ដយុទ្ធនាការខួងប្រេងនៅតំបន់ជម្លោះ
សារព័ត៌មាន Cambodia News/
ចិន (១៩ ឧសភា ២០១៤) ៖ មន្ដ្រីជាន់ខ្ពស់គ្រប់គ្រងផ្នែកបុគ្គលិករបស់ចិនលោក ហ្វាង ហ្វឹងហ៊ួយ បានប្រកាសឱ្យដឹងថា ចិនមិនរាថយឡើយក្នុងយុទ្ធនាការខួងប្រេង នៅតំបន់ដែលវៀតណាមបានអះអាងថា ជាដែនទឹករបស់គេនោះ។
ការប្រកាសបែបនេះ ដោយលោកអះអាងថា វាមិនខុសអីទេគ្រាន់តែខួងយកប្រេងក្នុងដែនទឹករបស់ខ្លួន ហើយចិននឹងបន្ដការពារជានិច្ចនៅតំបន់ខាងលើ។ នេះបើតាមការបញ្ជាក់របស់លោក ប្រាប់ដល់អ្នកសារព័ត៌មានក្នុងពេលធ្វើសន្និសីទការសែត។
មន្ដ្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់បន្ថែមថា វៀតណាមក៏បានបញ្ជូនកប៉ាល់ជាច្រើនគ្រឿងផងដែរ ទៅរំខានដល់ប្រតិបត្ដិការខួងប្រេង ប៉ុន្ដែលោកសង្កត់ធ្ងន់ថា វាពិតជាមិនអាចមានបញ្ហាដល់ចិនឡើយ គ្រាន់តែខ្លួនធ្វើប្រតិបត្ដិការក្នុងដែនទឹកខ្លួនឯង។
គួររម្លឹកថា ដោយសារតែយុទ្ធនាការខួងយកប្រេងនៅតំបន់កោះជម្លោះ ប៉ារ៉ាសែល បានធ្វើឱ្យប្រជាជនវៀតណាម ផ្ទុះកំហឹងយ៉ាងខ្លាំង និងបាននាំគ្នាតវ៉ា រហូតដល់មានផ្ទុះជាអំពើហិង្សាកើតឡើង ដោយបណ្ដាលឱ្យមនុស្ស២១នាក់បានស្លាប់ ជាច្រើននាក់ផ្សេងទៀតត្រូវចាប់ខ្លួន និងរងរបួស៕