ក្មេងស្រីម្នាក់ ចងកសម្លាប់ខ្លួន បន្ទាប់ពីម្តាយហាមមិនឲ្យលេង Facebook
សារព័ត៌មាន Cambodia News/
ឥណ្ឌា(១៤ ឧសភា ២០១៤) ៖ ក្មេងស្រីអាយុ១៣ឆ្នាំឈ្មោះ Aditi Gupta រស់នៅក្នុងប្រទេស ឥណ្ឌា បានគិតខ្លីដោយចង កសម្លាប់ខ្លួនឯង ក្រោយពីម្តាយរបស់នាង បានស្តីបន្ទោស ជាខ្លាំងចំពោះរឿង លេងFacebook និងបានបញ្ជា ឲ្យនាងឈប់លេង តទៅ ទៀត ។
ម្តាយក្មេងស្រីអាយុ ៣៦ឆ្នាំឈ្មោះ Mohana Gupta មានការរន្ធត់ចិត្តណាស់ ដែលមិននឹកស្មាន ថាកូនស្រីហ៊ានធ្វើ អត្ត ឃាតដូច្នេះឡើយ ព្រោះមុនពេលចេញទៅធ្វើការ នាងគ្រាន់តែហាមកូន មិនឲ្យលេង Facebook និងប្រាប់ឲ្យកូនលុប ចោលគណនី Facebook ផងដែរ ។
ស្រាប់តែត្រលប់មកដល់ផ្ទះវិញ បែរជាឃើញកូនស្លាប់ទៅហើយ ។ អ្នកស្រី Mohana Gupta ប្រាប់ប៉ូលីសថា មួយថ្ងៃៗ កូនស្រីខ្លួនគិតតែ ពីអង្គុយមុខកុំព្យូទ័រ លេងតែបណ្តាញសង្គម មួយនេះអស់រយៈពេលជា ច្រើនម៉ោងធ្វើ ឲ្យគាត់ទ្រាំមិនបានក៏ជេរស្តី ឲ្យកូនទៅ តែគាត់ស្ទើរតែមិន ជឿថាកូនស្រីហ៊ាន សម្លាប់ខ្លួនឯង ព្រោះតែការហាម មិនឲ្យលេង Facebook បែបនេះទេ ៕ (ប្រភព lookingtoday)