រយៈ​ពេល​១០​នាទី ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ការ​ធ្វើ​សម​យុទ្ធ​

សារព័ត៌មាន​​ Cambodia News/

20140430 koreaកូរ៉េខាងត្បូង (៣០ មេសា ២០១៤) ៖ ក្រសួង​ការពារជាតិ​រ​បស់​​កូរ៉េខាងត្បូង​​បាន​ប្រកាស​​ឱ្យ​ដឹងថា​ បន្ទាប់​​ពី​កូរ៉េ​ខាងជើង​​បាន​ប្រកាស​​កាលពី​ថ្ងៃ​ទី​២៩​​ខែ​មេសា​ថា ​នឹង​ធ្វើ​​សមយុទ្ធ​​បាញ់​គ្រាប់​ពិត​​នៅ​តំបន់​​ព្រំដែន​ ដែល​ជា​​តំបន់​កោះ​​ជម្លោះ​​រវាង​​ប្រទេស​ទាំង​ពីរ​​រួចមក​ នៅ​ម៉ោង​​ប្រមាណ​​ជា​២​រសៀល​​ថ្ងៃ​ដដែល​ កូរ៉េខាងជើង​​ក៏​បាន​​ចាប់ផ្ដើម​​សកម្មភាព​​របស់​ខ្លួន​​មែន​។​​

​ជាមួយនឹង​​ការ​ធ្វើ​សមយុទ្ធ​​បាញ់​គ្រាប់​ពិត​​នេះ​ កូរ៉េខាងត្បូង​​ក៏​បាន​ត្រៀម​​កម្លាំង​​ដើម្បី​​ការពារ​ដែរ​ គឺ​ប្រសិនបើ​​កូរ៉េខាងជើង​ហ៊ាន​បាញ់​​ឆ្លង​ចូល​ទឹកដី​​របស់​ខ្លួន​ កម្លាំង​​ការពារ​​នឹង​បាញ់​​តបត​ទៅ​វិញ​​ភា្ល​ម​។​ចំណែកឯ​ ប្រជាពលរដ្ឋ​​ដែល​រស់នៅ​​តំបន់​​ព្រំដែន​ ក៏​ត្រូវបាន​​អាជ្ញាធរ​​កូរ៉េខាងត្បូង​​ជម្លៀស​ចេញ​ផងដែរ​ ដើម្បី​​ការពារ​​សុវត្ថិភាព​។​

​ក្រោយពី​បាន​​ចាប់ផ្ដើម​​សកម្មភាព​​សមយុទ្ធ​​របស់ខ្លួន​ ត្រឹម​តែ​​រយៈពេល​​១០​នាទី ​កូរ៉េ​ខាងជើង​​ក៏​បាន​​បិទ​បញ្ចប់​ទៅវិញ​ ដោយ​ទើបតែ​​បាន​បាញ់​​ប្រមាណ​ជា​​៥០​គ្រាប់​​ប៉ុណ្ណោះ។ ​​មូលហេតុ​គឺ​ថា​ កូរ៉េខាងជើង​​មិន​ចង់​​បង្ក​​ការព្រួយបារម្ភ​​ដល់​កូរ៉េ​ខាង​ត្បូង​ ព្រោះថា​​ប្រទេស​មួយ​នេះ​ ទើបតែ​បាន​​ជួប​សោកនាដកម្ម​​ដ៏​រន្ធត់​មួយ​ គឺ​គ្រោះ​​មហន្ដរាយ​​លិច​សាឡាង​ ដែល​​បណ្ដាល​ឱ្យ​​មាន​មនុស្ស​​ស្លាប់​​ប្រមាណ​ជា​​៣០០​នាក់​៕

Related Articles

Back to top button
Close
Close