លោក​ស្រីមូរ ​សុខ​ហួរ ​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អភិបាល​រង​ខណ្ឌ​ដូន​ពេញ​

សារព័ត៌មាន​​ Cambodia News/

លោកស្រីមូរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្នុង សន្និសីទកាសែត។
លោកស្រីមូរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្នុង សន្និសីទកាសែត។

ភ្នំ​ពេញ​ (២២ មេសា ២០១៤) ៖ នៅ​ព្រឹក​ថ្ងៃទី​២២ មេសា​នេះ លោកស្រី​មូរ សុខ​ហួរ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ក្នុង​ សន្និសីទកាសែតថា លោក​ស្រី នឹង​ដាក់​ពាក្យបណ្តឹងប្តឹង​អភិបាល​រង​ខណ្ឌ​ដូនពេញ លោកសុខ ពេង​វុ​ធ ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​វាយ​បង្ក្រាប និង​រារាំង​ក្រុម​លោក​ស្រី​នៅ​​ទីលាន​ប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី​២១ មេសា​។

ជា​បណ្តឹង​ដែល​ធ្វើឡើង​ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ​។ យ៉ាងណាក៏ដោយ​នៅ​មិនទាន់​មាន​ការឆ្លើយតប​បែប​ណា​នៅឡើយ​ទេ​ពី​សំណាក់ លោក​សុខ ពេង​វុ​ធ​ អភិបាលរង​ខណ្ឌ​ដូនពេ​ញ ជុំវិញ​ការប្រកាស​ប្តឹង​របស់​អ្នកស្រី​មូរ សុខ​ហួរ​​នេះ​។​

​គូរ​បញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​នៅ​ទីលានប្រជាធិបតេយ្យ កាលពី​ព្រឹក​​ថ្ងៃទី​២១ ខែ​មេសា​ មាន​​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​បាន​បណ្តាលឲ្យ​របួស​មនុស្ស​១០នាក់ តែ​លោក​ស្រី​មូរ សុខ​ហួរ មិន​មានរ​បួស​អ្វី​ទេ ក្នុងពេល​លោកស្រី និង​​ក្រុម​​របស់​​គាត់​​ព្យាយាម​ចូល​ទៅ​​កាន់​​ទីលាន​ប្រជា​ធិប​​តេយ្យ​៕

Related Articles

Back to top button
Close
Close