ថៃ​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជា​ថ្មី​នៅ​ខែ​កក្កដា​ខាង​មុខ​

សារព័ត៌មាន​​ Cambodia News​/

ថៃ (២១ មេសា ២០១៤) ៖ កាលពី​ថ្ងៃ​​ទី​២០​​ ខែ​មេសា​​​ មន្ដ្រី​​គណៈកម្មាធិការ​​រៀបចំ​​កា​រ​បោះឆ្នោត​ថៃ​ បាន​​និយាយថា បេក្ខ​ជន​​តំណាង​រាស្ដ្រ​​ទាំងអស់​ អាច​​ទៅ​ចុះឈ្មោះ​ក្នុង​​បញ្ជី​​បោះឆ្នោត​​បាន​គ្រប់​​ទីកន្លែង​​ ដើម្បី​​ត្រៀម​​សម្រាប់​​ការបោះឆ្នោត​​ជាថ្មី​ ដែល​នឹង​​ប្រព្រឹត្ដិទៅ​​នៅ​ក្នុង​ខែ​​កក្កដា​​ខាង​មុខ​។​ ​

20140421ការលើក ​ឡើង​​បែប​នេះ​ ត្រូវបាន​​គណៈ​កម្មា​ធិកា​រ​​​រៀបចំ​​ការ​បោះឆ្នោត​​ថៃ​​បញ្ជាក់ថា​ ការចុះ​ឈ្មោះ​​​របស់​​​បេក្ខជន​​តំណាងរាស្ដ្រ​​លើក​នេះ​ ពិត​ជា​មិន​មាន​​ការ​រំខាន​​​​ដូច​កាលពី​មុន​​ឡើយ​ ហើយ​​​គណៈកម្មាធិការ​​រៀប​ចំ​​ការបោះឆ្នោត​​ក៏​បាន​ត្រៀម​​នូវ​វិធី​សាស្ដ្រ ​​​ ស្រប​ច្បាប់​​រួចរាល់​ហើយ​​​ដែរ​ ដើម្បី​​ទប់ស្កាត់​​បញ្ហា​ដែល​​កើត​ឡើង​​ជា​យថាហេតុ​។ ​

​ ទោះបីជា​​យ៉ាងណា​​ក៏ដោយ​ ស្ថាប័ន​​មួយ​នេះ​​បាន​ទទូច​​ម្ដង​ហើយ​​ម្ដងទៀត​ ឱ្យ​រដ្ឋាភិបាល​​​និង​ក្រុម​ប្រឆាំង​ បើក​កិច្ច​​ពិភាក្សា​មួយ​​ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​ ដែល​​ភាគី​ទាំង​​ពីរ​​មិន​យល់ស្រប​​សម្រាប់​​ការបោះឆ្នោត​​ជាថ្មី​ ជៀសវាង​​ការប្រឈមមុខ​​ដាក់​គ្នា​ ក៏​ដូចជា​​មាន​ការ​រំខាន​​ដូច​ដែល​ធ្លាប់​​កើតមាន​​កន្លង​មក​។​

សូមបញ្ជាក់ ​ថា​ ជាមួយនឹង​​ការប្រកាស​​​របស់​​គណៈកម្មាធិកា​រ​ ​រៀបចំ​ការបោះឆ្នោត​ ថា​​នឹង​រៀបចំ​​ការបោះឆ្នោត​​ជា​ថ្មី​ គណបក្ស​​ភឿ​ថៃ​​ ដែល​​​ជា​​គណបក្ស​​​​គាំទ្រ​​រដ្ឋាភិបាល​​បាន​ស្នើ​ឱ្យ​​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី ​១៥​​ខែមិថុនា​ ប៉ុន្ដែ​ក្រុម​ប្រឆាំង​​វិញ​​បាន​ទាមទារ​ ​ធ្វើ​កំណែ​​ទម្រង់​​ជាតិ​​មុន​ពេល​​រៀបចំ​​ការបោះឆ្នោត​៕​

Related Articles

Back to top button
Close
Close