ក្នុងមួយថ្ងៃ ស្ត្រីនិង ក្មេងៗនៅប្រទេសថៃ ជិត៨០នាក់ត្រូវបានគេចាប់រំលោភ
សារព័ត៌មាន Cambodia News/
-
ថៃ(២២ មិនា ២០១៤)៖ យោងតាមសេវាកម្មផ្តល់យោបាល់របស់ក្រសួងសុខាភិបាលរបាយការណ៍ថា ស្ត្រីនិង ក្មេងៗនៅប្រទេសថៃ ជត្រូវបានរាយការណ៍ថាត្រូវបានគេរំលោភបំពានផ្លូវភេទឬក៏បាន ស្វែងរកការ ពិគ្រោះយោបល់អំពីករណីរំលោភបំពានផ្លូវភេទជិត៨០ករណី ក្នុងមួយថ្ងៃកាលពីឆ្នាំមុន ដែលរបាយការណ៍នេះ ត្រូវបានបង្ហាញនៅឯសិក្ខាសាលាមួយកាលពីថ្ងៃសុក្រនៅទីក្រុងបាងកក ។
មន្ត្រីជាន់ខ្ពស់ នៃក្រសួងសន្តិសុខនិងការអភិវឌ្ឍន៍សង្គម បាននិយាយថាក្មេងម្នាក់និងស្ត្រីម្នាក់ត្រូវបានរំលោភបំពានផ្លូវភេទ រាល់១៥នាទី ហើយថា មានករណីរំលោភបំពានផ្លូវភេទចំនួន៣១.៨៦៦ករណីកាលពីឆ្នាំមុន ។
មន្ត្រី ដដែលបន្តថា ២៦១នាក់បានទទួលការពិគ្រោះយោបល់អំពីករណីរំលោភបំពានផ្លូវភេទចំនួន ៣៥៨ករណីដែលត្រូវបានបន្តតាមដានសម្រាប់ហេតុផលផ្លូវច្បាប់និងសង្គម ព្រមទាំងបញ្ហាជំងឺផ្លូវចិត្ត៕