តុលាការ​ធម្មនុញ្ញ​ថៃ ​ចាត់​ទុក​ការ​បោះ​ឆ្នោត​សកល ​ថ្ងៃ​ទី​០២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៤​ ជាមោឃៈ ​

សារព័ត៌មាន​​ Cambodia News/

180922354915362ថៃ(២១ មិនា ២០១៤)៖ យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ សុក្រ ទី ២១ ឆ្នាំ ២០១៤ នេះចុះផ្សាយឲ្យដឹងថា អ្នកនាំពាក្យតុលាការធម្មនុញ្ញថៃ បានថ្លែងថា ក្រុមប្រឹក្សាចៅក្រមនៃ តុលាការធម្មនុញ្ញ ៩ រូប បានវិនិច្ឆ័យដោយ សម្លេង ៦ ទល់នឹង ៣ សម្លេង ចាត់​ទុក​ការ​បោះឆ្នោ​តស​កល​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ ជាមោឃៈ ដោយចៅក្រមបានឲ្យហេតុផលថា គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះឆ្នោត មិនបានរៀបចំការបោះឆ្នោតទូទៅ បញ្ចប់ដោយរលូន ពោល​គឺ​មិន​រួច​រាល់​ក្នុង​ថ្ងៃ​តែ​មួយ។

អ្នកនាំពាក្យដដែល បានបន្តទៀតថា ការបោះឆ្នោតលើនេះជាមោឃៈ គណៈ​កម្មា​ធិកា​រ​​ជាតិ​រៀបចំ​​ការ​បោះឆ្នោត និងរដ្ឋាភិបាល (ចាំផ្ទះ) ត្រូវបានជួបពិភាក្សាគ្នា ដើម្បីកំណត់កាលបរិច្ឆេទ រៀបចំការបោះឆ្នោតសកលសារជាថ្មី៕

Related Articles

Back to top button
Close
Close