មនុស្ស ​៣៧​នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នៅ​អ៊ី​រ៉ាក់​

សារព័ត៌មាន​​ Cambodia News​/

អ៊ីរ៉ាក់​(០១ មិនា ២០១៤)៖  កាលពី ​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ យ៉ាង​ហោច​ណាស់ ​​មាន​មនុស្ស​ ៣៧​នាក់​​ទៀត​​ហើយ​​បាន​ស្លាប់​បាត់បង់​ជីវិត និង​ជាច្រើន​នាក់​ផ្សេង​ទៀត​​ រងរបួស នៅ​ក្នុង​​ការ​វាយ​ប្រហា​រ​​ពី​ពួក​សកម្មប្រយុទ្ធ​នៅ​តំបន់ Mishahada ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​បា​ដា​ដ​។

20140228_armyចំណែក ​ឯ​សកម្មភាព​វាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​នេះ​មាន​ដូច​ជា​ ការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រថយន្ត និង​តាម​ដងផ្លូវ​ជាដើម ហើយ​ក្រុម​សកម្ម​ប្រយុទ្ធ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា ជា​ក្រុម​ជនជាតិភាគតិច jihadists ដ៏​មាន​ឥទ្ធិពល​នៅ​រដ្ឋ​អ៊ីស្លាម និង​រដ្ឋ Levant នៅ​ប្រទេស​អ៊ីរ៉ាក់។​

​ការវាយប្រហារ​យ៉ាង​អនាធិបតេយ្យ​នៅ​ប្រទេស​អ៊ីរ៉ាក់​នេះ ត្រូវបាន​ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ាក់​លោក Nuri al-Maliki ចោទប្រកាន់​លើ​ក្រុម​ស៊ុន​​នី ​និង​អា​រ៉ាប៊ីសាអូឌីត ​ដែល​ស្ថិត​នៅ​តំបន់​​ភាគ​ខាងត្បូង​​ប្រទេស​​អ៊ីរ៉ាក់ ថា​ជា​អ្នក​ជួយ​​ជំរុញ​​ដល់​​សកម្មភាព​​វាយប្រហារ​របស់​​ក្រុម​​ជន​​ជាតិ​​ ភាគ​តិច jihadist ដ៏​មាន​អំណាច និង​កំពុងតែ​រស់នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​។​

​ ជាទូទៅ​ការវាយប្រហារ កើតចេញ​ពី​ក្រុម​សកម្មប្រយុទ្ធ​អ៊ីរ៉ាក់ ដែល​មិន​ពេញចិត្ត​ទាល់តែសោះ ចំពោះ​កា​រីក​រាលដាល​នៃ​ជនជាតិភាគតិច​ស៊ុន​នី និង​អារ៉ាប់​។ មិន​ពេញចិត្ត​ដោយសារ​តែ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីរ៉ាក់​យល់ថា ពួកគេ​ជា​ចំណែក​បង្ក​ភាពវឹកវរ​ធ្វើឲ្យ​ប្រទេសអ​សន្តិសុខ ប្រឈម​នឹង​ការ​បង្ហូរឈាម ឥត​ឈប់ឈរ​ដោយសារ​តែ​សង្គ្រាមស៊ីវិល​៕ ​

Related Articles

Back to top button
Close
Close