នាយ​ទាហានជាន់​ខ្ពស់ ​២៩រូប ​ត្រូវ​បាន​ដំឡើង​ឋាន​ន្តរសក្តិ​ ថ្នាក់​នាយ​ឧត្តម​សេនីយ៍​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ(៥ កុម្ភៈ ២០១៤) ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ព្រម​លើ​លិខិត​ស្នើសុំ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​ស្នើសុំ​អនុញ្ញា​ត​​តម្លើង​ឋានន្តរសក្តិ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ នាយ​ទាហាន​ជាន់​ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ចំនួន ២៩ រូប​។
នាយករដ្ឋមន្ត្រីហ៊ុន សែន យល់ព្រមដំឡើងឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ដល់នាយទាហានជាន់ខ្ពស់ ២៩ រូប។
នាយករដ្ឋមន្ត្រីហ៊ុន សែន យល់ព្រមដំឡើងឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ដល់នាយទាហានជាន់ខ្ពស់ ២៩ រូប។

ឧត្ត​ម​សេនីយ៍​ឯក​ ( ផ្កាយបី ) ទាំង ២៩ រូប ដែល​នាយករដ្ឋមន្ត្រី​ យល់ព្រម​ឲ្យ​តម្លើង​ឋានន្តរសក្តិ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ ( ផ្កាយបួន ) ទាំង​នោះ មាន​ឋានៈ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ អគ្គ​មេ​បញ្ជា​ការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ជើងទឹក មេបញ្ជាការ​កងទ័ព​ជើង​អាកាស អគ្គលេខាធិការ អគ្គនាយក និង​អគ្គនាយករង​។

មន្ត្រី​យោធា​ទាំង​២៩​រូបនោះ​មាន​៖
១- ឧ​ត្ត​ម​សេនីយ៍​ឯក ឯល វ៉ាន់​សា​រ៉ា​ត រដ្ឋលេខាធិការ ក្រសួងការពារជាតិ​
២- ឧ​ត្ត​ម​សេនីយ៍​ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​
៣- ឧ​ត្ត​ម​សេនីយ៍​ឯក ភួង ស៊ី​ផាន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​
៤- ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន វុ​ធ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​
៥- ឧ​ត្ត​ម​សេនីយ៍​ឯក ចៅ ផល្លី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​
៦- ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​
៧- ឧ​ត្ត​ម​សេនីយ៍​ឯក កែវ ពង្ស អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​
៨- ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ូ គឹម​ស៊ុន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​
៩- ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ភាព អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​
១០- ឧ​ត្ត​ម​សេនីយ៍​ឯក សាវ សុខ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​
១១- ឧ​ត្ត​ម​សេនីយ៍​ឯក ដុម ហាក់ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​
១២- ឧ​ត្ត​ម​សេនីយ៍​ឯក គៀង សាវុធ អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ​
១៣- ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុង សំខាន់ អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ​
១៤- ឧ​ត្ត​ម​សេនីយ៍​ឯក ឈិន ចាន់​ពណ៌ អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ​
១៥- ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ សារុន អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ​
១៦- ឧ​ត្ត​ម​សេនីយ៍​ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជានា​យក​ទីចាត់ការ​ហ្វឹកហ្វឺន​
១៧- ឧ​ត្ត​ម​សេនីយ៍​ឯក ខ្វាន់ ស៊ា​ម អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជារ​ការដ្ឋាន​វិស្វកម្ម​
១៨- ឧ​ត្ត​ម​សេនីយ៍​ឯក គឹម ប៊ុន​ថា​ន អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ​
១៩- ឧ​ត្ត​ម​សេនីយ៍​ឯក សំ វណ្ណ​ថន អគ្គលេខាធិការ​ក្រសួងការពារជាតិ​
២០- ឧ​ត្ត​ម​សេនីយ៍​ឯក មាស សាវ៉ន​ដ អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​យោធ​សេវា​
២១- ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ុំ សំណាង អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​ភស្ដុភារ​ហិរញ្ញវត្ថុ​
២២- ឧ​ត្ត​ម​សេនីយ៍​ឯក ចៅ ភិ​រុណ អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​សំភារៈ​បច្ចេកទេស​
២៣- ឧ​ត្ត​ម​សេនីយ៍​ឯក ណឹ​ម សុវត្ថិ អគ្គ​អគ្គនាយកដ្ឋាន​ន​យោ​បាយ និង​កិច្ចការបរទេស​
២៤- ឧ​ត្ត​ម​សេនីយ៍​ឯក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្ដិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​
២៥- ឧ​ត្ត​ម​សេនីយ៍​ឯក ជ័យ សុន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ​និង​វិទ្យុសកម្ម​
២៦- ឧ​ត្ត​មនា​វី​ឯក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក​
២៧- ឧ​ត្ត​ម​សេនីយ៍​ឯក សឹង សំណាង មេបញ្ជាការ​កងទ័ព​ជើង​អាកាស​
២៨- ឧ​ត្ត​ម​សេនីយ៍​ឯក កែវ តាំ អគ្គលេខាធិការរង ក្រសួងការពារជាតិ និង​ជា​នាយក​នាយកដ្ឋាន​អធិការកិច្ច​
២៩- ឧ​ត្ត​ម​សេនីយ៍​ឯក មាស សំអុល អគ្គនាយករង​អគ្គនាយកដ្ឋាន​យោធ​សេវា និង​ជា​នាយក​នាយកដ្ឋាន​បុគ្គលិក​។

ការ ​តម្លើង​ឋានន្តរសក្តិ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ដល់​នាយ​ទាហាន​ជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ទាំង ២៩ រូប តាម​ក្រឹត្យក្រម នឹងត្រូវ​លោកនាយក​រដ្ឋមន្ត្រី ទូលថ្វាយ​ព្រះមហាក្សត្រ​។ បន្ទាប់​មក ​ព្រះករុណា ព្រះមហាក្សត្រ នឹង​ចេញ​ព្រះរាជក្រឹត្យ ដើម្បី​តែងតាំង តម្លើង​ឋានន្តរសក្តិ​ដល់​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ទាំងនោះ​៕

Related Articles

Back to top button
Close
Close