AZ ចំណាយជាង​១០​លាន​ដុល្លារ​សម្រាប់​​ផ្លូវ​ជាតិ​លេខ​៤

អត្ថបទនិង​រូប ដោយ ហេង នាង

លោក លឹម ស៊ីដេនីន  រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែង ប្រាប់ អ្នក សារ ព័ត៌មាន នៅ ព្រឹក ថ្ងៃ ទី ២៨ មករា ២០១៤ នាស្រុកអង្គស្នួល ខេត្តកណ្តាល។ រូប ហេងនាង
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែង ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃ ទី ២៨ មករា ២០១៤ នាស្រុកអង្គស្នួល ខេត្តកណ្តាល។ រូប ហេងនាង

ខេត្ត​​កណ្តាល (២៨ មករា ២០១៤)៖ ដើម្បី​សម្រេចបាន​ការ​ពង្រីក​ផ្លូវ​ជាតិលេខ៤​ឲ្យ​បាន​បួនជួរ (ទៅពីរ មក​ពីរ) ពី​រង្វង់មូលចោមចៅ​ទៅ​ទី​រួម​ខេត្ត​កំពង់ស្ពឺ​នៅ​បំណាច់ឆ្នាំ ២០១៤ នេះ ក្រុម​​​​ហ៊ុន​ អេហ្សិត​ (AZ) បានចំណាយប្រាក់​ជាង ១០ លាន​​​​ដុល្លារ​អាម៉េរិក សម្រាប់​​​សម្ភារៈ​និងការ​​ពង្រីក និង​ជួសជុល​ផ្លូវជាតិលេខនេះ។

លោក​ លឹម ស៊ីដេ​​​នីន រដ្ឋ​លេខាធិការ​​​ក្រសួង​​​សាធារណការ​​និង​ដឹក​ជញ្ជូន​​បានប្រាប់អ្នក​សារព័ត៌មាន​​នៅ​​ ឯការដ្ឋាន​ជួសជុលផ្លូវនៅ​ផ្តុំ​ថ្នល់​ទទឹង​​ក្នុងស្រុក​អង្គស្នូល​​ខេត្ត​កណ្តាល​ នា​ព្រឹក​ថ្ងៃ​ទី ២៨ មករា នេះ​​​​​​ថា​ គ្រាន់​តែ​នៅ​ឆ្នាំ ២០១៤ នេះ ក្រុម​ហ៊ុន អេហ្សិត​ អ៊ិន​វេស​​មិន ​បាន​ចំណាយ​​​​​ថវិការហូត​ដល់ទៅ​​ ៧ ​​លាន​ដុល្លារ​អាម៉េរិក​ ដើម្បី​ជួសជុល​​ថែ​ទាំផ្លូវនិង​​ការ​អ៊ុត​បេ​តុង​​​​​​​​កៅ​​ស៊ូ​​​​ បន្ថែមមួយ​ស្រទាប់​លើ​កំណាត់​​ផ្លូវ​មួយ​ចំនួន​ប្រវែង​​ប្រមាណ ៣៧ គីឡូម៉ែត្រ ពីភ្នំពេញ​ទៅ​​ទី​រួម​ខេត្តកំពង់ស្ពឺ។

លោកបាន​បន្តថា កាល​ពីប៉ុន្មាន​ខែមុននេះ ក្រុមហ៊ុន អេហ្សិត​ ក៏​បាន​​ចំណាយ​ថវិកា​​ប្រហែល ៤ លាន​​​​ដុល្លារ​អាម៉េរិក​ផ្សេង​ទៀត ដើម្បី​តម្លើង​​រោងចក្របេតុង​កៅស៊ូ​​ដោយ​ខ្លួនឯង​នៅ​ខណ្ឌ​ពោធិសែន​​ជ័យ និង​ទិញ​​ម៉ាស៊ីន​​អ៊ុត​​ផ្លូវ និង​​​គ្រឿង​​ចក្រ​​ថ្មីៗ សម្រាប់​​បម្រើការ​ជួស​ជុល​និង​​ថែ​ទាំង​​ផ្លូវជាតិលេខ​៤នេះ។

លោក​​ បាន​បញ្ជាក់ថា បើតាមការ​ត្រួតពិនិត្យពី​​ក្រុម​ការងារបច្ចេកទេស​របស់​ក្រសួង​​​សាធារ​ណការ​ ​និង​ដឹក​ជញ្ជូនបាន​បង្ហាញ​ថា ក្រុមហ៊ុនអេហ្សិត​មានសមត្ថភាពគ្រប់គ្រាន់ទាំង​ធនធាន​មធ្យោ​បាយ​និង​​ធន​ធាន​ មនុស្ស ក៏​ដូច​ជា​ធនធាន​បច្ចេក​ទេស​ក្នុង​​ការ​អនុវត្ត​ការងារ​ទៅ​តាម​កាតព្វ​កិច្ច ​របស់​​​ខ្លួន​​ទៅ​​តាម​កិច្ចសន្យា​។

លោកបាន​បន្តថា នៅឆ្នាំ ២០១៤ នេះ បើទោះជា​មិន​មាន​នៅក្នុងកិច្ច​សន្យា​ក៏ដោយ ក៏​ក្រុម​ហ៊ុន​បាន​​ប្តេជ្ញា​​ពង្រីកតួផ្លូវពី​ឲ្យ​បាន​៤ជួរ​ (ទៅ​​ពីរ-​​មក​ពីរ) ពីភ្នំពេញទៅខេត្តកំពង់ស្ពឺ​ឲ្យ​ហើយ​នៅ​បំណាច់​ឆ្នាំ​២០១៤ នេះ។

បើ​​​ តាម​ការ​ឲ្យ​​ដឹង​​ពី​លោក ជួន វ៉ាន់ឌន នាយក​ចាត់ការទូទៅនៃ​​ក្រុម​ហ៊ុន អេហ្សិត​ អ៊ិនវេសមិន គឺថា បច្ចុប្បន្ន​ក្រុមហ៊ុន​​សម្រេច​បាន​ប្រមាណ ៥០ ភាគ​រយ​ហើយ។

​លោក​​ស្រី អ៊ុំ កន្យាណ មេ​ឃុំ​តំណាក់អំពិល ​ស្រុក​អង្គស្នូល ​បាន​និយាយថា ការពង្រីកផ្លូវ​នេះ​ពិត​ជា​មាន​សារសំខាន់ណាស់​​គឺ​មិន​ត្រឹម​តែ​ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​របស់​លោក​ស្រី​នោះទេ តែ​សម្រាប់​អ្ន​ក​ប្រើ​ប្រាស់​​ដង​ផ្លូវ​ជាតិ​លេខ៤​ទាំង​អស់។

លោក​​ ស្រី​​បាន​​បញ្ជាក់​ថា មុន​ពង្រីក​ផ្លូវ គឺនៅ​ផ្លូវ​កែង​ថ្នល់ទទឹង​នេះតូចចង្អៀត​ដែលនាំឲ្យ​កក​ស្ទះចរាចរណ៍​ ជារៀងរាល់ថ្ងៃ​ ប៉ុន្តែ​បន្ទាប់ពី​ផ្លូវ​នេះបាន​ពង្រីកធំ ​ចរាចរណ៍មានភាព​ទូលាយ។ ទោះបី​ជា​យ៉ាង​​​នេះ​ក្តី លោក​ស្រី​បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​ដំណើរ​​ទាំង​អស់​ឲ្យ​បើកបរ​ ប្រុងប្រយ័ត្ន​​និង​​គោរព​តាម​ល្បឿន​​​​កំណត់ កុំអាងឲ្យ​តែ​ផ្លូវធំទូលាយ​បើក​បរ​លឿននោះ។

កំពុង​​​​​ត្រៀម​ចេញ​​​ ដំណើរ​តាម​ម៉ូតូសណ្តោង​រទេះជា​មួយ​ភរិយាដើម្បី​​ដឹកបាយសម្លរ​ទៅលក់​នៅ​ឯ​​ រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​តាម​ដង​ផ្លូវ​ជា​តិ​លេខ៤ សឿន ផល្លា អាយុ ២៧ ឆ្នាំ បាន​​និយាយថា នៅ​ពេល​​ផ្លូវធំ​ទូលាយ ខ្លួន​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​បើក​​បរ ព្រោះ​កាល​ពី​ផ្លូវនៅតូច ទាំង​​ឡាន​​តូច​និង​​ធំ​​បាន​​​​បើក​គៀកៗ​នឹង​ម៉ូតូសណ្តោង​រទេះ​របស់​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ភ័យខ្លាច​ចំពោះ​​គ្រោះ​ថ្នាក់​ចរាចរណ៍។

រន់ វណ្ណី អាយុ ២៥ ឆ្នាំ ជា​​បើក​បរ​រថយន្តកុងទីណឺ​បាន​និយាយថា ផ្លូវ​ធំ​ពិត​ជា​ល្អ​ ព្រោះ​វា​ទូលាយ​​ងាយ​​បើកបរ និងស្រួល​ជៀស​​រថយន្ត​តូចៗនិងម៉ូតូ តែ​លោក​បាន​ទទូច​ឲ្យ​អ្នក​បើកបរគ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន បន្ទាប់​ពី​មាន​ផ្លូវ​ធំ​ទូលាយនោះ។

គួរ​បញ្ចាក់ថា នៅ​​ក្នុង​​កិច្ច​សន្យារវាង​ក្រុម​ហ៊ុន​ អេហ្សិត​ អ៊ិនវេសមិន​ និង​​​​​​រាជ​រដ្ឋាភិបាល​​កម្ពុជា​ គឺ​​ក្រុមហ៊ុនត្រូវ​មើល​​ការ​ថែ​ទាំ​​​​និង​​ជួស​ជុល​​ផ្លូវចាប់​​​ពី​​ រង្វង់មូល​ចោម​​​ចៅ​ទៅខេត្ត​ព្រះសីហនុ​​ក្នុង​​ចម្ងាយ​​​ផ្លូវ ២១៤ គីឡូម៉ែត្រ ហើយ​ក្រុម​ហ៊ុន​​ត្រូវ​​បាន​​ផ្តល់​សិទ្ធិ​ក្នុង​ការប្រមូល​កំរៃ​ពី​ថយន្ត​ តូចធំ​ដែល​ឆ្លង​កាត់​បញ្ជរផ្លូវជាតិនេះ។

ទោះ​បី​ជា​យ៉ាងនេះ​ក្តី ក៏រថយន្ត​​ដឹក​​កម្មករ រថយន្ត​​សង្រ្គោះ​បន្ទាន់ រថយន្ត​អគ្គីភ័យ រថយន្ត​កាកបាទក្រហម រថយន្តកម្លាំង​ប្រដាប់​​អាវុធ​ និង​រថយន្តក្បួន​គណប្រតិភូ  ព្រម​ទាំង​រថយន្ត​​​របស់​​អាជ្ញាធរដែនដីនៅតាមដង​ផ្លូវ​ជាតិលេខ៤ មិន​តម្រូវ​ឲ្យ​បង់​កំរៃ​​ឆ្លង​កាត់​នោះ​ទេ។

សំ ស្រីពៅ កម្មការនីនៃ​រោងចក្រកាត់​ដេរតាម​ដងផ្លូវ​ជាតិលេខ៤​បាន​និយាយ​ដោយ​ទឹកមុខ​ញឹមៗ​ថា ដោយ​សារ​តែ​ក្រុមហ៊ុន​​មិន​ឲ្យ​រថយន្ត​ដឹកកម្មករបង់លុយ​នេះ​ហើយ ទើប​ម្ចាស់រថយន្ត​មិន​តម្លើង​ថ្លៃ​ឈ្នួល ដែល​ចំណុច​នេះ​ជា​ការ​ល្អ​សម្រាប់កម្មករ៕

លោកស្រី អ៊ុំ កន្យាណ មេឃុំតំណាក់អំបិលស្រុកអង្គស្នូលថ្លែង​ប្រាប់​អ្នក​សារព័ត៌មាននៅថ្នល់ទទឹង​នៅព្រឹកថ្ងៃទី ២៨ មករា ២០១៤ នាស្រុកអង្គស្នួល ខេត្តកណ្តាល។ រូប ហេងនាង
លោកស្រី អ៊ុំ កន្យាណ មេឃុំតំណាក់អំបិលស្រុកអង្គស្នូលថ្លែង​ប្រាប់​អ្នក​សារព័ត៌មាននៅថ្នល់ទទឹង​ នៅព្រឹកថ្ងៃទី ២៨ មករា ២០១៤ នាស្រុកអង្គស្នួល ខេត្តកណ្តាល។ រូប ហេងនាង
សឿន ផល្លា អាយុ ២៧ ឆ្នាំ និងភរិយាត្រៀមចេញដំណើរតាមម៉ូតូសណ្តោងរទេះ ដើម្បីដឹកបាយសម្លរទៅលក់នៅឯរោងចក្រកាត់ដេរមួយនៅតាមដងផ្លូវជាតិលេខ៤នៅព្រឹកថ្ងៃទី ២៨ មករា ២០១៤ នាស្រុកអង្គស្នួល ខេត្តកណ្តាល។ រូប ហេងនាង
សឿន ផល្លា អាយុ ២៧ ឆ្នាំ និងភរិយាត្រៀមចេញដំណើរតាមម៉ូតូសណ្តោងរទេះ ដើម្បីដឹកបាយសម្លរ​ទៅលក់នៅឯ​រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​តាម​ដង​ផ្លូវ​ ជាតិលេខ៤នៅព្រឹកថ្ងៃទី ២៨ មករា ២០១៤ នាស្រុកអង្គស្នួល ខេត្តកណ្តាល។ រូប ហេងនាង
រន់ វណ្ណី អាយុ ២៥ ឆ្នាំ ជាបើកបររថយន្តកុងទីណឺនៅតាមដងផ្លូវ ជាតិលេខ៤នៅព្រឹកថ្ងៃទី ២៨ មករា ២០១៤ នាស្រុកអង្គស្នួល ខេត្តកណ្តាល។ រូប ហេងនាង
រន់ វណ្ណី អាយុ ២៥ ឆ្នាំ ជាបើកបររថយន្តកុងទីណឺនៅតាមដងផ្លូវ ជាតិលេខ៤នៅព្រឹកថ្ងៃទី ២៨ មករា ២០១៤ នាស្រុកអង្គស្នួល ខេត្តកណ្តាល។ រូប ហេងនាង
SONY DSC
សកម្មភាព​ជួសជុលផ្លូវជាតិលេខ៤នាថ្ងៃ​ទី ២៨ មករា ២០១៤។ រូប ហេងនាង
SONY DSC
សកម្មភាពជួសជុលផ្លូវជាតិលេខ៤​នៅស្រុក​អង្គស្នួល​នៅថ្ងៃ​ទី ២៨ មករា ២០១៤។ រូប ហេង នាង
សកម្មភាពជួសជុលផ្លូវជាតិលេខ៤​នៅស្រុក​អង្គស្នួល​នៅថ្ងៃ​ទី ២៨ មករា ២០១៤។ រូប ហេង នាង
សកម្មភាពជួសជុលផ្លូវជាតិលេខ៤​នៅស្រុក​អង្គស្នួល​នៅថ្ងៃ​ទី ២៨ មករា ២០១៤។ រូប ហេង នាង
សកម្មភាពជួសជុលផ្លូវជាតិលេខ៤​នៅស្រុក​អង្គស្នួល​នៅថ្ងៃ​ទី ២៨ មករា ២០១៤។ រូប ហេង នាង
សកម្មភាពជួសជុលផ្លូវជាតិលេខ៤​នៅស្រុក​អង្គស្នួល​នៅថ្ងៃ​ទី ២៨ មករា ២០១៤។ រូប ហេង នាង
សកម្មភាពជួសជុលផ្លូវជាតិលេខ៤​នៅស្រុក​អង្គស្នួល​នៅថ្ងៃ​ទី ២៨ មករា ២០១៤។ រូប ហេង នាង
សកម្មភាពជួសជុលផ្លូវជាតិលេខ៤​នៅស្រុក​អង្គស្នួល​នៅថ្ងៃ​ទី ២៨ មករា ២០១៤។ រូប ហេង នាង

SONY DSC រថយន្តដឹកកម្មករឆ្លងកាត់បញ្ជរមិន​ត្រូវបាន​បង់ប្រាក់កំរៃទេ។ រូប ហេង នាងរថយន្តដឹកកម្មករឆ្លងកាត់បញ្ជរមិន​ត្រូវបាន​បង់ប្រាក់កំរៃទេ។ រូប ហេង នាង ថតនៅថ្ងៃ​ទី ២៨ មករា ២០១៤

រថយន្តកងទ័ព​ដឹកសម្ភារៈសិក​ឆ្លង​កាត់​បញ្ជរ​មិន​ត្រូវបាន​បង់​ប្រាក់​កំរៃទេ។ រូប ហេង នាង ថតនៅថ្ងៃ​ទី ២៨ មករា ២០១៤
រថយន្តកងទ័ព​ដឹកសម្ភារៈសិក​ឆ្លង​កាត់​បញ្ជរ​មិន​ត្រូវបាន​បង់​ប្រាក់​កំរៃទេ។ រូប ហេង នាង ថតនៅថ្ងៃ​ទី ២៨ មករា ២០១៤

 

 

Related Articles

Back to top button
Close
Close