ប្រធាន​យូអិន ​ប្រកាស​អាសន្ន​ បន្ទាប់​ពី​មាន​ចំនួន​ អ្នក​ស្លាប់​កើន​ឡើង ​នៅ​ស៊ូ​ដង់​ខាង​ត្បូង ​

សារព័ត៌មាន​​ Cambodia News /

យូអិន(១៦ មករា ២០១៤) ៖ កាល​ពីថ្ងៃអង្គារ ទី១៤ ខែមករា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក បាន គីមូន បាន​និយាយថា លោកបានដាក់ការ ព្រមានអំពីការប្រកាសអាសន្ន បន្ទាប់​ចំនួនអ្នកស្លាប់ នៅប្រទេស ស៊ូដង់ខាងត្បូង បានកើន ឡើង ចាប់តំាងពីមានការ ប្រយុទ្ធគ្នាកើតឡើងអស់ រយៈពេលមួយខែមកនេះ រវាងកងកម្លំាង ដែលគំាទ្រ និងកង កម្លំាង​ដែល ​ប្រឆំាងនឹងរដ្ឋាភិបាល។

លោក បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ
លោក បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ

យោង ​តាម​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី១៥ ខែមករា ឆ្នាំ២០១៤ ដោយ​ផ្អែក​តាម​សេចក្តី​ថ្លែង​ការណ៍ ​ដែលចេញដោយអង្គការ សហប្រជាជាតិថា «លោក បាន គីមូន បានប្រកាសអាសន្ន បន្ទាប់ពីមានការកើនឡើង ចំនួន​អ្នកស្លាប់ បណ្តាលមកពីការបន្តប្រយុទ្ធគ្នា ក្នុងប្រទេស ស៊ូដង់ខាងត្បូង ក្នុងនោះបណ្តាលឲ្យមាន អ្នកស្លាប់ ច្រើនជាង ២០០នាក់ ដោយសារតែលង់ទឹក ក្នុងទន្លេនីល ខណៈ​ជន​រង​គ្រោះទំាងនោះបានរត់ភៀសខ្លួន ពីការ ប្រយុទ្ធគ្នា នៅ ម៉ាឡា​កាល់ ដែលជារដ្ឋធានី រដ្ឋអាប់ភ័រនីល របស់​ស៊ូដង់​ខាង​ត្បូង​»។

សេចក្តីថ្លែងការណ៍បន្តថា «លោក​មាន​ការ​ព្រួយ​បារម្​ភ​យ៉ាង​ខ្លំាង​ អំពីការកើនឡើងនៃការ ផ្លាស់ប្តូរទីលំនៅក្នុង ប្រទេស​នេះ​ ដែលមានប្រជាជនលើសពី ៤០០.០០០នាក់ បាន​ផ្លាស់​ប្តូរ​ទីលំនៅនៅសប្តាហ៍នេះ រួមទំាងការ ប្រឈមមុខទៅនឹងផ្នែក មនុស្ស​ធម៌ ដើម្បីផ្តល់ជំនួយសង្គ្រោះជីវិត ដល់ប្រជាជន»។

ពាក់ព័ន្ធនឹង ការប្រកាសអាសន្ននេះ បានកើតឡើងបន្ទាប់ពីមាន អ្នកស្លាប់យ៉ាងហោចណាស់ ២៥០នាក់ បានលង់ ទឹកស្លាប់ កាលពីថ្ងៃអាទិត្យ ខណៈជនរងគ្រោះទំាងនោះ ធ្វើដំណើរតាមទូកតែមួយ ពីរដ្ឋធានី ម៉ាឡាកាល់ ដើម្បី ភៀស​ខ្លួន​ពី​ការ​វាយ​ប្រហារ ​របស់ក្រុមទាហានដែលស្មោះស្ម័គ្រនឹងអតីត អនុប្រធានាធិបតី រៀក ម៉ាឆា ៕

Related Articles

Back to top button
Close
Close