ពាក្យសុំធានារស់នៅរបស់បុរសប៉ាគីស្ថានម្នាក់ដែលស្រឡាញ់ភេទដូចគ្នាត្រូវអូស្រ្តាលីទាត់ចោល
ញត្តិមួយដែលមានហត្ថលេខាជាង១សែន ២ម៉ឺន ប្រឆាំងនឹងការបញ្ជូនខ្លួនបុរសម្នាក់ចេញពីក្រុង Brisbane នោះ បានគេនាំយកទីដល់ការិយាល័យតំណាងរាស្រ្តរបស់រដ្ឋមន្រ្តីក្រសួង អន្តោប្រវេសន៍ លោក Scott Morrison នៅក្នុងក្រុងស៊ីដនីយ៍ហើយ។
លោក Ali Choudhry ដែលជាបុរសស្រឡាញ់ភេទដូចគ្នា បានរស់នៅក្នុងក្រុង Brisbane អស់រយៈពេល៤ឆ្នាំហើយ ជាមួយគូមេត្រីរបស់ខ្លួនដែលជាសញ្ជាតិអូស្រ្តាលី ក៏ប៉ុន្តែលោកត្រូវគេបង្ខំបញ្ជូនខ្លួនចេញពីប្រទេសអូស្រ្តាលីដោយ សារតែពាក្យសុំទិដ្ឋាការក្នុងការធានាជាប្ដីប្រពន្ធត្រូវគេ ទម្លាក់ចោល។
ក្រុមអ្នកគាំទ្រលោក និយាយថា លោកនឹងប្រឈមមុខកាត់ទោសជាប់ពន្ធនាគារនៅប្រទេសប៉ាគីស្ថានដោយ សារតែស្ថានភាពផ្លូវភេទរបស់ខ្លួន ហើយម្យ៉ាងវិញទៀត លោកក៏មិនសូវមានអ្នកស្គាល់នោះដែរ ដោយសារតែលោកបានធំដឹងក្ដីឡើងនៅឯសហរដ្ឋអាម៉េរិក៕ (Radio Australia)