ភ្ញាក់ផ្អើលឃើញ ថង់ខ្ចប់កាវបិទទុយោ ទឹកមុខស្ថានទូតអង់គ្លេស ស្មានថាគ្រាប់បែក បង្កៃ
ភ្នំពេញ៖ ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី២៣ ខែធ្នូនេះ សមត្ថ កិច្ចបានទទួលសេចក្ដីរាយការណ៍ ពីកម្មករ ស្រោចផ្កា នៅមុខស្ថានទូតអង់គ្លេស នៅពេល ដែលគាត់ប្រទះឃើញមានដុំមួយដុំត្រូវជន មិនស្គាល់ មុខ យក ទៅផ្លុងចោលនៅមុខស្ថានទូតអង់គ្លេស ក្បែរ មន្ទីរពេទ្យកាល់ម៉ែត ដោយសង្ស័យថា មាន ការ ដាក់បង្កៃ គ្រាប់ បែក ។
បន្តាប់ ពីទទួលបានសេចក្ដីរាយការណ៍ កម្លាំង សន្ដិសុខ និងកម្លាំងនគរបាលមូលដ្ឋានចុះទៅ ត្រួតពិនិត្យមើល និងអន្ដរាគមន៍ភ្លាមៗ ដោយសង្ស័យថា ជាការ ដាក់បង្កៃ គ្រាប់បែក ប៉ុន្ដែធាតុពិត នៅពេលដែលកម្លាំងសមត្ថកិច្ចជំនាញ ចុះទៅ នោះ និងយកថង់ខ្មៅ មកត្រួតពិនិត្យមើល ទើបដឹងថា ជាដុំកាវសម្រាប់បិទទុយោទឹក ទៅវិញ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមួយចំនួន ដែលចុះទៅត្រួតពិនិត្យមើលនៅកន្លែងកើត ហេតុនោះ បាននិយាយ ថា ការយកវត្ថុនេះ មកផ្លុងចោលមុខស្ថានទូតអង់គ្លេស អាចជា ចេតនាមួយបង្កឱ្យមាន ចលាចលកើតឡើង ដោយសារតែវត្ថុនេះ មានចងខ្សែ និងរុំយ៉ាង ត្រឹមត្រូវ ហើយបើសិនជាងជួស ជុលទុយោ ទឹកយកមកបោះចោលនោះ ក៏មិនបានរៀប ចំយ៉ាងល្អបែបនេះដែរ ៕ នាង/Cambodia News