សម្តេចតេជោ៖ ជ័យ​ជម្នះ​នាយប់នេះ​ជា​សមត្ថភាព​​និង​ការរីក​ចម្រើន​វិស័យកី​ឡានៅ​កម្ពុជា​

សារព័ត៌មាន Cambodia News/

ភ្នំ​ពេញ (១០ តុលា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើរសារពីទីក្រុងបាងកកប្រទេសថៃ តាម​ទំព័រ​ហ្វេស​បុក​នា​យប់​ម្សិល​មិញ​ ថា ជ័យជំនៈរបស់ក្រុមកីឡាបាល់ទាត់កម្ពុជាឈ្នះកីឡាបាល់ទាត់ប្រទេសស្រីលង្កា (Sri Lanka) ៤-០ នៅ​ក្នុង​ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិ​ គឺបានបង្ហាញនូវសមត្ថភាព និង​ការ​រីក​ចម្រើន​នៃ​វិស័យកី​ឡា​នៅ​កម្ពុជា។

សម្តេចតេជោ បញ្ជាក់ថា សម្តេចបានតាមដានការប្រកួតនេះយ៉ាងយកចិត្តទុកដាក់ពីទីក្រុងបាងកកប្រទេសថៃ។ ជា​មួយ​គ្នា​នេះ សម្តេចបានប្រកាដចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករខ្មែរនិងគ្រូបង្វឹក ក្នុងម្នាក់ៗនូវទឹកប្រាក់ចំនួន $1,000 (មួយពាន់ដុល្លារ) ដែលនឹងប្រគល់ជូនដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា។

ជាចុងក្រោយ ប្រមុខដឹកនាំកម្ពុជា បានថ្លែងអរគុណដល់ជនរួមជាតិ ជាពិសេស​យុវជន​ ដែល​តែង​តែ​ចូល​រួម​គាំទ្រ​លើក​ទឹក​ចិត្ត​កីឡាករកម្ពុជាយើងទាំងអស់គ្នាក្នុងការលើកតម្កើង វិស័យកីឡាជាតិអោយកាន់តែរីកលូតលាស់ខ្លាំងឡើង៕

2

Related Articles

Back to top button
Close
Close