តុលាការ​កំពូលបើ​ក​សវនា​ការ​អ្នក​ស្រី​យ៉ោម ​បុប្ផា​ ព្រឹក​នេះ​

Yorm Bopha fist raised 27Mar2013 (VOA)ភ្នំពេញ ៖ តុ​លាកា​រកំពូល​នាវេលាម៉ោង​៨ព្រឹក​ថ្ងៃទី​២២ វិច្ឆិកា ២០១៣ នេះ បានបើក​សវនាការ​រឿង​ក្តី​អ្នកស្រី​យ៉ោម បុប្ផា​ ​ដោយការតាមដាន និងចាប់អារម្មណ៍ពី សហគមន៍ជាតិនិងអន្ដរជាតិ ជាពិសេស បណ្ដាអង្គការក្រៅរដ្ឋាភិបាល ដែលតាមដាន ទៅលើករណីរបស់អ្នកស្រី ។

នៅមុនសវនាការ នៅឯខាងក្រៅ បរិវេណតុលាការកំពូល សកម្មជន អ្នកបឹងកក់​ ​អ្នកបុរីកីឡា និងថ្មគោល បាននាំគ្នា​ សុំឱ្យដោះលែងអ្នកស្រីយ៉ោម បុបា្ផ ​ដោយបាន​លើក​ឡើងថា អ្នកស្រី ពុំ​មាន​កំហុសនោះទេ ​​គឺអ្នកស្រី ​គ្រាន់ធ្វើ​ការតែតវ៉ា ដើម្បី​ការពារដីរបស់អ្នកស្រី នៅតំបន់បឹងកក់តែប៉ុណ្ណោះ ។

​​អ្នក​ស្រី​យ៉ោម បុប្ផា នៅសល់ តែមួយឆ្នាំបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាត់ឱ្យជាប់ទោស៣ឆ្នាំ មកដល់សាលាឧទ្ធរណ៍ បន្ធូរបន្ថយទោស មួយឆ្នាំ នៅសល់២ឆ្នាំ ហើយអ្នកស្រីបានអនុវត្ដទោស មួយឆ្នាំរួចហើយ៕ ​Cambodia News

Related Articles

Back to top button
Close
Close