ប្រមុខការទូត កម្ពុជា-ថៃ ជួបពិភាក្សាគ្នា លើបញ្ហាព្រំដែន
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលានេះ ប្រមុខការទូតកម្ពុជា-ថៃ បានបើកកិច្ចប្រជុំរួមគ្នា ដោយ បិទទ្វារនៅលើទឹកដីកម្ពុជា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល កិច្ចប្រជុំនេះ គេមិនទាន់ដឹងថា នឹងពិភាក្សាលើករបៀបវារៈអ្វីខ្លះនោះទេ។
តាម សេចក្តីជូនដំណឺងរបស់ក្រសួង ការបរទេសកាលពីប៉ុន្មានថ្ងៃមុនបានឲ្យដឹងថា ជំនួបពិភក្សានេះ ភាគីទាំងពីរ នឹងផ្តោតសំខាន់ទៅលើបញ្ហាព្រំដែន ជាពិសេសបញ្ហាសន្តិសុខ និងការបើកច្រកព្រដែនថ្មីរវាងប្រទេសទាំងពីរ ធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែន ជា កន្លែងសន្តិភាព និងជាតំបន់សេដ្ឋកិច្ច ដ៏មានសក្តានុពល។
ជំនួបពិភាក្សានេះ ក៏ត្រូវបានធ្វើឡើងនៅមុនពេលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រកាសសាលក្រមលើ សំណុំរឿងប្រាសាទព្រះវិហាររបស់ខ្មែរ និងតំបន់ជុំវិញ ដែលភាគីថៃហៅ តំបន់ ៤.៦តែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។ គេ មិនទាន់ដឹងថា ប្រធានបទនេះ នឹងមាននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនាព្រឹកនេះ ឬយ៉ាងណានោះទេ។
ក្រសួងការបរទេសកម្ពុជា បានប្រកាសឲ្យដឹងកាលពីថ្ងៃទី២៤ ខែតុលា ថា កិច្ចប្រជុំនេះ ក្រុមការងារកម្ពុជា ដឹកនាំ ដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ហោ លោក ណាំហុង និងក្រុមការងារថៃ ដឹកនាំដោយ រដ្ឋមន្រ្តីក្រសួងការ បរទេសថៃ លោក សូរ៉ាពង្ស តូវីចាក់ឆៃគល៕ Cambodia News