អ្នក​សេដ្ឋ​កិច្ច​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​ប្រទេស​ក្រី​ក្រ

សេដ្ឋកិច្ច ​វិទូ​អូស្ត្រាលី​មួយ​រូប​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​ឲ្យ​ធ្វើ ​ការ​កាន់​តែ​ជិត​ស្និទ្ធថែម​ទៀត​ជាមួយ​ប្រទេស​ក្រី​ក្រ​ដើម្បី​ធានា​ថា​ ប្រទេស​ទាំង​នោះមិន​ប្រើ​ប្រាស់​កុមារ​ជាកម្លាំង​ពលកម្ម​ក្នុង​ការ​ផលិត​ សម្ភារៈ​ដែល​គេ​ប្រើ​ប្រាស់​ក្នុង​ប្រទេស​អូស្ត្រាលី។

ការ ​ស៊ើប​អង្កេត​មួយ​ធ្វើ​ឡើង​ ដោយ​ Sydney Morning Herald បាន​បង្ហាញ​ថា​​ កុមារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​​ កំពុង​ផលិត​បាល់​ទាត់ដែលគេ​​យក​មក​លក់​ក្នុង​ប្រទេស​អូស្ត្រាលី​ ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ត្រឹម​តែ​មួយ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

​ ​សេដ្ឋកិច្ច​វិទូ​ លោក Tim Harcourt មានប្រសាសន៍ថា គេ​បាន​ឃើញ​ភស្តុតាង​​រួច​ជា​ស្រេច​ហើយ​ ​ពី​ទាសភាព​ក្នុង​ចំណោម​​កម្មករ​​អន្តោប្រវេសន៍​ ​ដែល​កំពុង​បំពេញ​ការងារ​សាងសង់​​ត្រៀម​ការ​ប្រកួត​​កីឡា​ពិភព​លោក​​ នាទីក្រុង​កាតា​នៅ​ឆ្នាំ ២០២២។

លោក​បន្ត​ទៀត​ថា រដ្ឋាភិបាល និងស្ថាប័នកីឡា​ត្រូវ​តែ​ធានា​ថា​គ្មាន​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ មនុស្ស​នោះ​ទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close