ស្លាប់​ក្រុម​​រដ្ឋ​អ៊ីស្លាម​​៣១​នាក់​​ដោយសារ​​ការវាយប្រហា​រ​​ជើង​អា​កាស​​

សារព័ត៌មាន​ Cambodia News/

អ៊ីរ៉ាក់ (២២ មករា ២០១៦) ៖ តាម​មន្ដ្រី​សន្ដិសុខ​ខេត្ដ​ប្រាប់​ដល់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហ៊ួ​រឲ្យ​ដឹង​ថា យ៉ាងហោច​ណាស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​៣១​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​២១​មករា ដោយសារ​ការវាយប្រហា​រ​តាម​ជើង​អាកាស និង​ការប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្ដិសុខ​អ៊ីរ៉ាក់ ក្នុង​ខេត្ដ​ភាគ​ខាងលិច​ប្រទេស​។

នៅក្នុង​ហេតុការណ៍​មួយ មាន​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​១៨​នាក់​ត្រូវបាន​សម្លាប់ និង​យានយន្ដ​របស់​ពួកគេ​៥​គ្រឿង​ត្រូវបាន​បំផ្លាញ ដោយ​ការវាយប្រហារ​តាម​ជើង​អាកាស​របស់​ក្រុមចម្រុះ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក ទម្លាក់​គ្រាប់​ទៅ​លើ​ទីតាំង​ពីរ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​។

​ក្រៅពីនេះ នៅ​មាន​ក្រុម​សកម្ម​ប្រយុទ្ធ​១៣​នាក់​ផ្សេង​ទៀត​ត្រូវបាន​សម្លាប់ ក្នុងពេល​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្ដិសុខ​អ៊ីរ៉ាក់​៕​​​

2

 

Related Articles

Back to top button
Close
Close