បក្ស​ប្រឆាំង​នឹង​ធ្វើម​ហា​បា​តុ​កម្មទូ​ទាំង​ប្រទេស ​

ភ្នំ​ពេញ​៖ គណបក្ស​ប្រឆាំង​នឹង​ធ្វើ​សមាជ​មួយ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​កំណត់​ផែនការ​ យុទ្ធសាស្ត្រ​ជាក់លាក់​មួយ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ហើយ​នឹង​បញ្ជូន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ៣ លាន​នាក់ ទៅ​អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង ប៉ារីស ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​លើ​បញ្ហា​ភាព​មិន​ប្រក្រតី​ក្នុង​ ការ​បោះឆ្នោត​នៅ​កម្ពុជា។

image1ការ​កំណត់​ពេល​ធ្វើ​យុទ្ធនាការ​តវ៉ា​ជា​ថ្មី​ទៀត របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្ស​ប្រជាជន ដែល​មាន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ចំនួន ៦៨ រូប ក្នុង​ចំណោម ១២៣ រូប បាន​ចចេស​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល ដោយ​ឯកបក្ស ដែល​គណបក្ស​ប្រឆាំង​ហៅ​ថា ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា ប្រទេស​កម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស។

ក្នុង​សេចក្តី​ប្រកាស ព័ត៌មាន​មួយ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា សមាជ​ជា​សាធារណៈ​មួយ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី៦ ខែ តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា គោល​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​នៅ​ដដែល ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា មហា​បាតុកម្ម​លើក​ទី​បី នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៣ ខែ តុលា ដើម្បី​បញ្ជូន​ស្នាម​មេដៃ​របស់​ប្រជា​ពលរដ្ឋ​ជាង ៣ លាន​នាក់​ក្នុង​ញត្តិ​មួយ ទៅ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ថ្ងៃ​ទី២៣ ខែ តុលា ឆ្នាំ ១៩៩១ ស្តី​ពី​កម្ពុជា។

លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​សមាជ ឬ​យ៉ាង​ណា​ទេ លុះ​ត្រា​តែ​លោក ឃើញ​លិខិត​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មុន​សិន ប៉ុន្តែ​បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​អ្នក​ចូល​រួម​ត្រឹម​តែ ២០០ នាក់ សាលា​រាជធានី​ភ្នំពេញ​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ ប៉ុន្តែ បើ​មាន​អ្នក​ចូល​រួម​រាប់​ពាន់​នាក់ វា​ជា​ការ​សម្រេច​របស់​ក្រសួង មហាផ្ទៃ៕

Related Articles

Back to top button
Close
Close