យុវ​ជន​ម្នាក់​រង​របួស​បាក់​ជើង​ដោយ​សារ​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ម៉ូតូ​កង់​បី​

ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង ៣​និង​៥៨​នាទី​យប់​ថ្ងៃទី ១៣ ខែ​កុម្ភៈ យុវជន​ម្នាក់​ជិះ​ ម៉ូតូ​ទៅ​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ​កង់​បី​បណ្ដាល​ឲ្យ​រង​របួស​បាក់ជើង និង​ម្ចាស់​ម៉ូតូ​កង់​បី​រង​របួស​ស្រាល​ នៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ បើកបរ​មួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥​ខ​ណ៌ ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1R3617​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សុធារស ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​មក​ប៉ះ​ ​គ្នា​ជា​មួយ​និង​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ទៀត​ពណ៌​លឿង​អត់​ស្លាក​លេខ ក្នុង​ទិសដៅ​ស្របគ្នា​បណ្ដាល​ឲ្យ​រង​ ​ការខូចខាត​ធ្ងន់ធ្ងរ​ទាំងសងខាង​និង​ម្ចាស់​ម៉ូតូ​សេ​១២៥ រង​របួស​ធ្ងន់ និង​ម្ចាស់​ម៉ូតូ​កង់​បី​រង​របួស​ស្រាល​ ​ ​តាម​ប្រភព​ព័ត៌មាន​មួយទៀត​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​សេ​១២៥​ទៅ​ប៉ះ​ជា​មួយ​និង​ម៉ូតូ​កង់​បី​ដោយ​ ​សារ​តែ​ម៉ូតូ​កង់​បី​កំពុង​បត់​មក​ឆ្វេង​ដៃ​ក្នុង​ទិសដៅ​ទៅ​ត្បូង​។​ ចំណែក​ម៉ូតូ​សេ​១២៥​ជិះ​មក​ត្បូង​ក្នុង​ល្បឿន​ឃើញ​ដូច​នោះ​ម៉ូតូ​សេ​១២៥ វ៉ា​ក់​អើ ចាប់​ហ្វ្រាំ​មិនទាន់​ក៏​ជ្រុល​ទៅ​ប៉ះ​យ៉ាង​ពេញទំហឹង​តែ​ម្តង​។​

ក្រោយពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​សេ​១២៥ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​ចំណែក​ម៉ូតូ​កង់​បី​និង​ម៉ូតូ​សេ​១២៥ ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​មូលដ្ឋាន​ចុះ​វាស់វែង​ដក​ ​ហូត​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​ ហេង នាង​

art3.1

Related Articles

Back to top button
Close
Close